ជីវិតកម្សាន្ដ
ធ្លាប់អះអាងថាស្រលាញ់តែអ្នកមាន ឥលូវ Ngoc Trinh ប្រែជាចង់បានក្ដីសុខជាងលុយ
កាលពីពេលថ្មីៗននេះ Ngoc Trinh (ង៉ុក ទ្រិញ) បានបង្កការភ្ញាក់ផ្អើលនៅពេលដែលនាងបង្ហោះរូបភាពមួយសន្លឹកក្នុងរឿងផ្ទាល់ខ្លួនទាក់ទងនឹងស្នេហា។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈរបស់នាងចំពោះស្នេហានៅអាយុ ៣៥ ឆ្នាំ គឺខុសឆ្ងាយគ្នាទាំងស្រុង។

បើក្រឡេកទៅមើលអតីតកាលវិញ ង៉ុក ទ្រិញ ធ្លាប់មានការលើកឡើងជាបន្តបន្ទាប់អំពីរឿងលុយ និងស្នេហា។ នាងបាននិយាយថា នាងនឹងមិនស្រឡាញ់បុរសក្រីក្រទេ។ ក្នុងនាមជាបុរស សូមកុំឲ្យស្ត្រីមានអារម្មណ៍អសន្តិសុខអំពីលុយ ហើយនាងមិនខ្វល់នឹងគេថាខ្លួនមុខលុយឬយកលុយពីអ្នកមានទេ ។
នេះបង្ហាញថា កាលនៅក្មេង តារាម៉ូដែលវៀតណាមរូបនេះចូលចិត្តស្រឡាញ់នរណាម្នាក់ដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ដូច្នេះនាងអាចធានាបាននូវការថែទាំពេញលេញសម្រាប់ជីវិតរបស់នាង។ ប៉ុន្តែក្នុងវ័យ ៣៥ ឆ្នាំ ជួបប្រទះការលំបាកច្រើនក្នុងជីវិត បុរសដែលនាងត្រូវការមិនមែនជាឧកញ៉ា ឬមហាសេដ្ឋីទេ គឺគ្រាន់តែជាដៃគូរួមចំណែកក្នុងជីវិតជាមួយសម្រស់ប៉ុណ្ណោះ។
នៅពេលដែល ង៉ុក ទ្រិញ ចូលប្រឡូកក្នុងវិស័យសិល្បៈ នាងមិនស្ថិតក្នុងស្ថានភាពធូរស្រាលទេ ហើយបានទៅស្វែងរកឱកាសការងារនៅទីក្រុង។ ដូច្នេះហើយ ម៉ូដែលសិចស៊ីប្រហែលជាត្រូវការអ្នកដែលមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីពឹងផ្អែកលើ និងពឹងផ្អែកលើដើម្បីចូលទៅក្នុង showbiz វៀតណាម។ ជាង ១០ ឆ្នាំ នាងបានសាងជីវិតមានស្ថិរភាព ឯករាជ្យផ្នែកហិរញ្ញវត្ថុ និងត្រូវការស្នេហាដ៏ស្មោះស្ម័គ្រជាងការបន្តរត់ប្រណាំងដើម្បីលុយដូចកាលនៅក្មេង។
កាលពីមុន មិត្តប្រុសតែម្នាក់គត់ដែល ង៉ុក ទ្រិញ ស្រឡាញ់ដោយបើកចំហរគឺមហាសេដ្ឋី Hoang Kieu ដែលមានអាយុច្រើនជាងនាង ៤៥ ឆ្នាំ។ យ៉ាងណាក្ដី ចំណងស្នេហ៍បានបញ្ចប់យ៉ាងឆាប់រហ័ស បន្ទាប់ពីត្រូវហ៊ុំព័ទ្ធដោយការនិយាយដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិលមកអាជីពវិញ ង៉ុក ទ្រិញ នៅតែខ្លាំង ទោះជាធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ