Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Global ប្តេជ្ញាបំពេញតួនាទីឱ្យល្អបំផុត ទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ

បានផុស

នៅ

បន្ទាប់ពីទទួលបានជ័យជំនះក្លាយជាម្ចាស់មកុដ Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច បានប្រកាសបេ្តជ្ញាចិត្តបំពេញតួនាទីឱ្យល្អបំផុត ក្នុងនាមបវរកញ្ញាតំណាងប្រទេស ទាំងនៅក្នុងស្រុកនិងលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រដឹងហើយថា កម្មវិធីប្រឡងសម្រស់ Miss Global Cambodia 2024 បានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរកឃើញម្ចាស់មកុដដ៏ស័ក្តិសម ដើម្បីត្រៀមតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ខណ:ដែលអ្នកគ្រងមកុដបានទៅលើកញ្ញា ខុន ស្រីខួច ដែលជា Miss Global ខេត្តបាត់ដំបង។

ក្រោយទទួលបានជោគជ័យក្នុងការប្រកួត Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច បានបង្ហាញក្តីរំភើបត្រេកអរជាខ្លាំង។ ទន្ទឹមគ្នានេះ ស្រីខួច ក៏បានសម្តែងការដឹងគុណអ្នកគាំទ្រ ព្រមទាំងលោកអ៉ិន សុភិន ដែលត្រូវជាពូបង្កើតក្នុងការចង្អុលបង្ហាញផ្លូវរហូតទទួលបានជ័យជំនះ ពីការប្រកួតកម្មវិធីនេះផងដែរ។

ខុន ស្រីខួច បានរៀបរាប់ខ្លឹមសារថា “អរគុណខ្លាំងណាស់នូវភាពជោគជ័យដ៏មានន័យមួយនេះ ទោះបីជាយ៉ាងណាចំណុចមួយនេះមិនអាចបកក្រោយបានទេ ពេលវេលាដែលល្អជួបមនុស្សដែលល្អយល់ចិត្ត គឺមិនងាយមានឡើយ។អរគុណណាស់ Dew Dew Thi Tha Ra ដែលគ្រប់ពេលតែងតែនៅក្បែរប្អូនណែនាំរាល់កំហុសខុសឆ្គងហាក់បីដូចជាគ្រួសារក្នុងត្រកូលតែមួយ គ្រប់ឧបសគ្គគឺមានដំណោះស្រាយគ្រប់វេលា”។

នាងបន្តថា “អរគុណលោកពូ Sophin In ដែលបានក្លាយជាលោកពូដ៏ល្អ ក្នុងអំឡុងពេលដាក់ពាក្យរហូតមក ដល់ពេលគ្រងមកុដ ហើយគ្រប់បេក្ខនារីទាំងអស់ហាក់បីដូចជាបងប្អូនគ្រប់ពេល មានសុខមានទុក្ខជាមួយគ្នា។ បន្ថែមពីនេះទៀត កញ្ញា ខុន ស្រីខួច បានបញ្ជាក់ឆន្ទ:ថា“នាងខ្ញុំ នឹងបំពេញតួនាទីមួយនេះឱ្យល្អបំផុតនៅក្នុងស្រុកនិងលើឆាកអន្តរជាតិ” ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម