ជីវិតកម្សាន្ដ
រឿងភាគថ្មីរបស់ ទិនហ្វី ត្រូវគេរិះគន់ថា កំប្លែងបែបឆ្កួតលីលា រីឯការសម្តែងក៏មិនល្អ
ខ្សែភាពយន្ត «Da Hua Da Hua Xi You» ដែលជារឿងថតឡើងវិញនៃភាពយន្តឆ្នាំ ១៩៩៥ «A Chinese Odyssey Part Two: Cinderella» ជារបស់ផលិតករភាពយន្តហុងកុង Stephen Chow ឬស្ដេចកំប្លែងទិនហ្វីបានប្រឈមមុខនឹងការរិះគន់ចំពោះការសរសេរខុស និងការសម្តែងដែលមិនគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ។
យោងតាមកាសែត Tuoi Tre Sohu រាយការណ៍ថា ខ្សែភាពយន្តនេះទទួលបានមតិរិះគន់អវិជ្ជមានយ៉ាងច្រើនពីអ្នកទស្សនាចិននៅពេលចេញផ្សាយ ទោះបីជាការរំពឹងទុកសម្រាប់ស្គ្រីប និងឥទ្ធិពលពិសេសរបស់វាមិនខ្ពស់ក៏ដោយ ដោយសារតែវាជាស៊េរីបណ្តាញខ្លីៗជាមួយនឹងថវិកាផលិតកម្មតិចតួច។ មនុស្សជាច្រើនបានបញ្ចេញមតិថា ទោះជាមានការខិតខំប្រឹងប្រែងដោយ Stephen Chow និងផលិតករក្នុងការបញ្ចូលខ្សែរឿងកំប្លែងជាច្រើន និងស្ថានភាពដ៏ឆ្លាតវៃទៅក្នុងខ្សែភាពយន្តក៏ដោយ មិនមែនអ្នកទស្សនាទាំងអស់ពេញចិត្ត ឬយល់ស្របនឹងវិធីសាស្រ្តកំប្លែងរបស់គាត់នោះទេ។
លើសពីនេះ តារាសម្ដែងសំខាន់ពីររូបគឺ Jiang Long និង Zhang Tian Ai ក៏ពុំសូវជាមានអ្នកស្គាល់ដែរ ហើយការសម្តែងរបស់ពួកគេបានកាត់បន្ថយភាពទាក់ទាញនៃខ្សែភាពយន្តនេះ។ Xiang ត្រូវបានគេរិះគន់ចំពោះការសម្ដែងមិនល្អ។ ថ្វីដ្បិតតែតារស្រី Zhang មានទេពកោសល្យក៏ដោយ តែនាងហាក់ព្យាយាមយកឈ្នះលើភាពទាក់ទាញ និងការសម្ដែងរបស់តួឯកស្រី Athena Chu ដែលបានសម្តែងក្នុងខ្សែភាពយន្តនេះពីមុនមក។
ទោះបីជាមិនប្រៀបធៀបទៅនឹងដើមក៏ដោយ «Da Hua Da Hua Xi You» នៅតែត្រូវបានចាត់ទុកថាមានគុណភាពទាប ដោយសារខ្លឹមសារគួរឲ្យធុញទ្រាន់ និងសាច់រឿងដែលទស្សនិកជនអាចទស្សន៍ទាយបានទាំងស្រុង។ ធាតុកំប្លែង ដែលពីមុនមានចំណុចខ្លាំងនៅក្នុងស្នាដៃរបស់ Chow មិនត្រូវបានប្រើប្រាស់ឲ្យបានល្អទេ ដែលនាំឲ្យភាពយន្តខ្វះភាពទាក់ទាញ។
មុនពេលចេញផ្សាយ ទស្សនិកជនជាច្រើនមានការងឿងឆ្ងល់អំពីការសម្រេចចិត្តរបស់ Stephen Chow ក្នុងការថតភាពយន្តនេះឡើងវិញ ដោយរិះគន់គាត់ថា មិនបានបង្កើតខ្លឹមសារថ្មី ប៉ុន្តែគ្រាន់តែរៀបចំឡើងវិញនូវបំណែកសាច់រឿងពីបុរាណតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា គន្លងមកគម្រោងថ្មីៗរបស់ Stephen Chow បានចូលរួមជាចម្បងក្នុងការបកស្រាយប្រធានបទពីខ្សែភាពយន្តមុនរបស់គាត់ រួមទាំងការថតឡើងវិញនៅឆ្នាំ ២០១៩ នៃរឿង «The King of Comedy» ឆ្នាំ ១៩៩៩ និងរឿងភាគបន្តឆ្នាំ ២០១៧ «Journey to the West: Conquering the Demons 2» ដែលជាផ្នែកនៃរឿង A Chinese Odyssey ។
ការថតឡើងវិញនៃខ្សែភាពយន្តឆ្នាំ ១៩៩៦ របស់គាត់ God of Cookery ក៏ត្រូវបានចេញផ្សាយនៅដើមខែកញ្ញាផងដែរ ដោយរកចំណូលបាន ៦ លានយន់ (៨៤៥,៨៤៥ដុល្លារអាមេរិក) ។ របាយការណ៍បង្ហាញថាគាត់កំពុងរៀបចំផែនការកំណែចលនានៃ God of Cookery។
ដោយឡែក យោងទៅតាម Sina Finance ការផលិតឡើងវិញទាំងនេះបាននាំឲ្យមានការរិះគន់ជាច្រើនអំពីភាពច្នៃប្រឌិតរបស់គាត់ ជាមួយនឹងមតិយោបល់ជាច្រើនខុសៗគ្នាថា គាត់ខ្វះការច្នៃប្រឌិត ប្រកាន់ភ្ជាប់នឹងអតីតកាលច្រើនពេក និងដើរក្នុងពិភពហួសសម័យកាល ។ ស្របពេលដែល នៅលើ Weibo អ្នកគាំទ្រជាច្រើនបានបង្ហាញពីបំណងចង់ឲ្យ Chow ត្រលប់មកសម្តែង ឬចូលរួមក្នុងគម្រោងដើមបន្ថែមទៀត។
យ៉ាងណាមិញ ជាការឆ្លើយតប និងទទួលស្គាល់ទំនោរចិត្តរបស់ខ្លួនក្នុងការមើលប្រធានបទអតីតកាលឡើងវិញ។ នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយឆ្នាំ ២០១៩ សម្រាប់រឿង “The King of Comedy” ស្ដេចកំប្លែងទិនហ្វីបាននិយាយថា «កន្លងមក ខ្ញុំបានជួបប្រទះទាំងភាពជូរចត់ និងភាពផ្អែមល្ហែមនៃជីវិត ប៉ុន្តែតាមពិត ពេលវេលារបស់ខ្ញុំបានកន្លងផុតទៅហើយ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Wei ប្រឈមនឹងបណ្តឹងចំនួន ៤០០ ក្នុងបទឧក្រិដ្ឋមួយរបស់ក្រុមហ៊ុននាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ