Connect with us

ជីវិតកម្សាន្ដ

រស់ជាស្រ្តីរឹងមាំ! តារាភាពយន្តជើងចាស់ ច័ន្ទ តារាទី ទម្លាយថា គ្មានអ្នកណាអាចដឹងពីទុក្ខលំបាកខ្លួនទេ

បានផុស

នៅ

តារាភាពយន្តជើងចាស់ល្បីឈ្មោះអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ អ្នកស្រី ច័ន្ទ តារាទី ទោះបីបច្ចុប្បន្នអ្នកស្រីកាន់តែមានវ័យច្រើនបន្តិចហើយក៏ដោយ ប៉ុន្តែប្រជាប្រិយភាពនិងការគាំទ្រនៅតែរក្សាបានមិនចាញ់គ្រាមុននោះឡើយ។ អ្នកស្រី ច័ន្ទ តារាទី ក៏ត្រូវបានទស្សនិកជនមើលឃើញថា អ្នកស្រីជាស្រ្តីម្នាក់ដែលរឹងមាំក្នុងជីវិតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែមានការសរសើរនិងយល់ឃើញថា តារាភាពយន្តជើងចាស់រូបនេះ ជាស្ត្រីរឹងមាំតស៊ូគ្រប់កាល:ទេស:ដើម្បីគ្រួសារនិងខ្លួនឯងក្តី ប៉ុន្តែអ្នកស្រី ច័ន្ទ តារាទី ទម្លាយទៅកាន់អ្នកគាំទ្រថា គ្មានអ្នកណាអាចដឹងពីទុក្ខលំបាករបស់គាត់ទេ ទោះបីពេលខ្លះមើលឃើញនូវភាពរឹងមាំក៏ដោយ។

អ្នកស្រី ច័ន្ទ តារាទី បាននិយាយពាក្យពេចន៍ខ្លីថា “ខ្ញុំហត់ ខ្ញុំឈឺ ខ្ញុំយំគ្មានអ្នកណាដឹងទេ គ្រប់គ្នាដឹងត្រឹមថាខ្ញុំជាមនុស្សស្រីរឹងមាំ” ។ តាមរយ:ខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែកោតសរសើរនឹងការខិតខំប្រឹងជំនះការលំបាក និងភាពនឿយហត់បំពេញតួនាទីក្នុងនាមជាម្តាយ និងជាមេគ្រួសារដ៏ល្អរហូតលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានលើកឡើងថា លោកជំទាវយល់ពីអារម្មណ៍មួយនេះ មនុស្សស្រីដែលរឹងមាំហើយឈរបានមកដល់ថ្ងៃនេះ ថែកូនបានល្អទៀត សុំ សរសើរដោយស្មោះហើយ”។

គួរជម្រាបថា អ្នកស្រី ច័ន្ទ តារាទី គឺតារាសម្តែងភាពយន្តជើងចាស់ល្បីឈ្មោះ និងមានភាពលេចធ្លោខ្លាំងលើវិថីសិល្បៈមួយរូប កាលអំឡុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ រួមជំនាន់ជាមួយលោក សាវិន ហ្វីលីព, អ្នកនាង អម្ពរ ទេវី និងតារាសម្តែងលោក ទេព រិន្ទដារ៉ូ ដែលជាដៃគូសម្តែងដ៏ស័ក្តិសមបំផុតនាសម័យនោះ។ គិតរហូតមកទល់បច្ចុប្បន្ននេះ សម្រាប់តារាសម្ដែងជើងចាស់ ច័ន្ទ តារាទី បានប្រឡូកក្នុងវិស័យសិល្ប:រយ:ពេលប្រមាណជាជាង ៤៣ឆ្នាំមកហើយ ខណ:ទីផ្សារសម្តែងរបស់គាត់ នៅតែរក្សាបានដូចដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម