Connect with us

ជីវិតកម្សាន្ដ

ជនសង្ស័យក្នុងសំណុំក្ដី Icon ម្នាក់ កើតមហារីកដំណាក់កាលទី៣ ស្នើសុំនៅក្រៅឃុំ ត្រូវតុលាការបដិសេធ

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ការឆបោកដែលពាក់ព័ន្ធនឹងពិធីករ និងតារាសម្តែងដែលត្រូវបានចាប់ខ្លួនយ៉ាងគគ្រឹកគគ្រេង នាពេលថ្មីៗនេះទើបតែមានការវិវឌ្ឍន៍ព័ត៌មានប៉ុណ្ណោះ។ បើតាមលោក Witoon Kennggan​ មេធាវីរបស់ជនសង្ស័យទាំង១៨នាក់ ក្នុងសំណុំរឿង Icon Group ដែលបង្កការភ្ញាក់ផ្អើលក្នុងប្រទេសថៃបាននិយាយថា នាយកដ្ឋានស៊ើបអង្កេតពិសេស (ហៅកាត់ថា DSI) ត្រៀមនឹងបើកការសួរចម្លើយ។ មុន​ពេល​នោះ ប៉ូលិស​បាន​ស្រាវជ្រាវ​រក​ភ័ស្តុតាង​បន្ថែម​ទៀត​របស់​ជនសង្ស័យ​​រួចរាល់អស់ហើយ។

លោកមេធាវីបានបន្ថែមថា លោកបានដាក់ពាក្យសុំ Boss Win ឲ្យនៅក្រៅឃុំ ដោយសារជនសង្ស័យរូបនេះមានជំងឺមហារីកដំណាក់កាលទី៣ និងមានលិខិតបញ្ចាក់ពីគ្រូពេទ្យ។ ប៉ុន្តែ តុលាការស្រាប់តែបដិសេធសំណើនេះ ហើយមិនបានពិចារណាលើលិខិតវេជ្ជសាស្រ្តទេ។​ បច្ចុប្បន្នលោកក៏មិនអាចស្នើសុំការដោះលែងកូនក្តីណាម្នាក់នៅក្រៅឃុំបានទេ ព្រោះតុលាការមានការសម្រេចចិត្តយ៉ាងតឹងរ៉ឹងបំផុត។

បន្ថែម​ពី​លើ​នេះ លោក​បាន​ធ្វើ​បច្ចុប្បន្នភាព​ថា ស្ថានភាព​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោកផ្អើលប្រទេសថៃ ​នៅ​តែ​ល្អ​ប្រសើរ​។ រឿង​តែ​មួយ​គត់​ដែល​មេធាវី​រូប​នេះ​ព្រួយ​បារម្ភ​នោះ​គឺ​សុខភាព​របស់​ជន​សង្ស័យ​ Boss Win ។ លោក​ថា លោក​នឹង​រង់ចាំ​យោបល់​របស់​វេជ្ជបណ្ឌិត ហើយ​ព្យាយាម​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ម្តងទៀត​សម្រាប់​កូនក្តី​របស់​លោក។

ទោះបីជាយ៉ាងនេះក្ដី តុលាការបាននិយាយថា ការក្លែងបន្លំរបស់ក្រុមហ៊ុន ICon Group បណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះជាច្រើន។ ដូច្នេះ តុលាការ​ត្រូវ​ប្រយ័ត្ន​ចំពោះ​លទ្ធភាព​ដែល​ជន​សង្ស័យ​លួច​បន្លំ​ភស្តុតាងណាមួយ។ តំណាងអយ្យការក៏បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យផងដែរ ដោយសារការគោរពចំពោះភ្នាក់ងារស៊ើបអង្កេត និងជនរងគ្រោះ។

ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិសកណ្តាលក៏បានបង្ហាញថា ជនសង្ស័យបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជារួម ដែលមានទំហំធំខ្លាំង។ ជាពិសេស វាត្រូវបានគេដឹងទៀតថា DSI បានរកឃើញការរំលោភបំពានពីក្រុមជនសង្ស័យក្នុងសំណុំរឿង iCon Group បន្ទាប់ពីធ្វើការស៊ើបអង្កេតជិត ២ ខែ។ ជាក់ស្ដែង កាលពីថ្មីៗ​នេះ អាជ្ញាធរ​បាន​រឹបអូស​ដី​ពី​ជនសង្ស័យ១៨​នាក់ និង​ដី ៧៨​ឡូត៍ ពី​បុគ្គល​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់។

សូមរម្លឹកឡើងវិញ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយយ៉ាងព្រោងព្រាតថា មនុស្សជាង ១ពាន់នាក់បានដាក់ពាក្យបណ្តឹងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុន iCon Group ។ ក្រុមហ៊ុននេះផ្តល់ជូននូវវគ្គសិក្សាលក់អនឡាញថោកៗ ដោយមានការចូលរួមពីមនុស្សល្បីៗជាច្រើនដើម្បីបង្កើតការទាក់ទាញ។ បន្ទាប់ពីការចុះឈ្មោះ អ្នកចូលរួមត្រូវចំណាយប្រាក់បន្ថែមទៀតដើម្បីទិញផលិតផលជាមួយនឹងការទាក់ទាញនៃការលក់បន្តយ៉ាងឆាប់រហ័ស។ នៅពេលដែលក្រុមហ៊ុនបរាជ័យក្នុងការលក់ផលិតផល អ្នកចូលរួមនឹងត្រូវបានស្នើសុំឲ្យជ្រើសរើសភ្នាក់ងារបន្ថែម ហើយបន្តប្រមូលផ្នែកមួយនៃថ្លៃសេវា។ គិតត្រឹមថ្ងៃទី២០ មនុស្សជាង ១ពាន់នាក់បានប្តឹងតវ៉ា ហើយការខូចខាតសរុបមានចំនួនជាង ៤០០លានបាត (១១លានដុល្លារ) ឯណោះ៕

ជនសង្ស័យទាំង១៨រូប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តុលាការថៃកាត់ទោសប្រហារជីវិតស្ត្រីដែលសម្លាប់មិត្តភក្ដិ១៤នាក់ដោយប្រើសារធាតុcyanide

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម