ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ឆ្លើយតបបុរសម្នាក់ ហ៊ានសួរខ្លួនថា “តើពេញជាតារាសិល្ប:ឬនៅ បានរិះគន់តារា TikTok ?” (មានវីដេអូ)
ជារឿងដ៏ចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខណ:ដែលសុខៗស្រាប់តែមានបុរសម្នាក់បានចេញមកប្រតិកម្មលើតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត ពាក់ព័ន្ធការរិះគន់អ្នកលេង TikTok ដែលតាំងខ្លួនជាតារាដែរនោះ។ ភ្លាមៗនោះលោក ឃុំ ប៉ុណ្ណាដែត បានចេញមកឆ្លើយតបច្បាស់ៗវិញ។

តាមរយ:វីដេជិតអូជិត១នាទី បុរសនោះបានលើកឡើងមិនសំចៃមាត់ទៅកាន់លោក ឃុំ ប៉ុណ្ណាដែត ដោយតាំងខ្លួនជាអ្នករកយុត្តិធម៌ ជំនួសមុខតារាតិកតុកទាំងអស់ថា តារាចម្រៀងជើងចាស់ ឃុំ ប៉ុណ្ណាដែត មិនស្គាល់ពីអ្វីដែលហៅថា តារា បែរជាហ៊ានរិះគន់អ្នកដទៃ។ សូមស្តាប់វីដេអូខាងក្រោម៖
ជាការឆ្លើយតបឱ្យបុគ្គលរូបនោះបានជាក់ច្បាស់ លោក ឃុំ ប៉ុណ្ណាដែត តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានពន្យល់ន័យជាសាធារណៈថា សិល្បៈ សំដៅទៅលើអ្នកមានចំណេះជំនាញផ្នែកសិល្បៈច្រើនទម្រង់ពិតប្រាកដ គេហៅថាសិល្បៈ។ ឯពាក្យថាតារា គឺសំដៅទៅលើអ្នកសិល្បៈរូបណា ដែលបានបម្រើប្រយោជន៍ជាតិមាតុភូមិ មហាជនជាច្រើន។ ដូច្នេះអ្នកលេង TikTok (Tiktoker) YouTuber នៅតែមិនមែនជាតារា។ លោក សង្កត់ធ្ងន់ទៀតថា “ធ្វើឆ្កួត បំពុលសង្គម ស្លៀកលេចលើលេចក្រោយ តើអ្នកណាជាអ្នកដាក់ឈ្មោះជាតារាឱ្យ ជួយប្រាប់ខ្ញុំផង?”
លោកថា “បើគ្រាន់ធ្វើឆ្កួត បំពុលសង្គម ស្លៀកលេចលើលេចក្រោយ ក្លាយជាតា អ៊ីចឹងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សាលាវិចិត្រសិល្បៈ និងសិល្បៈឆ្នើមៗជាច្រើន តើតម្លៃនៃការប្រឹងប្រែងរបស់ពួកគាត់នៅឯណា? ហើយលោកឱ្យខ្ញុំបកស្រាយប្រហែលលោកអត់យល់និយមន័យ សិល្បៈ និងតារាខ្លួនឯងផង។ ចំណែកខ្ញុំផ្ទាល់ ពាក្យថាសិល្បៈ គឹខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលពីគ្រូត្រឹមត្រូវ គ្រូរបស់ខ្ញុំគឺអ្នកគ្រូ គង់ ណារី ដែលអ្នកគ្រូបានលាចាកលោកទៅហើយ”។
លោកបន្ថែមដែរថា ពាក្យថា តារា សម្រាប់លោក គឺមិនបានតាំងនាមខ្លួនឯងឡើយ គឺមហាជននិងអ្នកគាំទ្រ ជាអ្នកដាក់ឱ្យ និងបានដាក់ចំៗទៅកាន់បុរសរូបនោះវិញថា “ខ្ញុំមានសំណាងណាស់ដែលគេលើដាក់ឱ្យក្លាយជាតារា បើលោកមិនប្រាប់ ខ្ញុំក៏មិនដឹងដែរថា ខ្ញុំមានសំណាង”។
ជាចុងក្រោយ តារាចម្រៀងល្បីឈ្មោះ ឃុំ ប៉ុណ្ណាដែត បញ្ជាក់ទៅកាន់អ្នករិះគន់លោកទៀតថា “ការពន្យល់របស់ខ្ញុំសង្ឃឹមថា លោកនឹងបានយល់ ហើយយល់ច្បាស់អ្វីហៅថា សិល្បៈ និង តារាសិល្បៈ”។


នៅក្នុងវីដេអូនោះបាននិយាយទៀតថា ដូចម្តេចដែលហៅថាតារាសិល្ប:ប្អូន(ឃុំ ប៉ុណ្ណាដែត)?យល់ពីអត្ថន័ យសិល្ប:ទេ?ខ្ញុំទើបអូសឃើញមិនដឹងផុសតាំងពីពេ លណាទេ….ប្អូនអត់ទាន់ទាំងយល់ច្បាស់ខ្លួនឯងផងមកថាឲ្យគេអីរាំប៉ាផ្លេកប៉ាផ្លាក់ស្អីតារាTik Tokហ្នឹងអ ត់អញ្ចឹងទេណា ប្អូនក៏អត់ទាន់មានតួអង្គពេញឈ្មោះជាតារាសិល្ប:ផង គេលើកដាក់ឲ្យប៉ុណ្ណឹងជាសំណា ងហើយប្អូន។ដូចម្តេចដែលហៅថាសិល្ប:?មើលប្អូនឯងប្រែចេញឲ្យអស់មើលតើវាមានប៉ុន្មានចង្កោមធំៗត្រូវយល់ដឹងឲ្យច្បាស់។
បន្ទាប់មានការលើកឡើងបែបនេះ ឃុំ ប៉ុណ្ណាដែត បា នចេញមុខឆ្លើយតបដោយបញ្ជាក់ថា សិល្ប:សំដៅទៅលើអ្នកមានចំណេះជំនាញពិតប្រាកដគេហៅថាសិល្បៈ ។ ពាក្យថាតារាគឺសំដៅទៅលើអ្នកសិល្បៈរូបណាដែលបានបំរើប្រយោជន៍ជាតិមាតុភូមិ មហាជនជាច្រើន ដូច្នេះអ្នកលេងTikTok នៅតែមិនមែនជាតារា។

គួររំលឹកថា កន្លងមក សាធារណជន រួមនឹងបុគ្កលល្បីៗក្នុងវិស័យសិល្បៈខ្មែរជាច្រើនរូប បានសម្តែងការមិនពេញចិត្ត នៅពេលដែលតម្លៃនៃអ្នកសិល្បៈខ្មែរ ធ្លាក់ចុះ ដោយសារតែបុគ្គលមួយចំនួន បានតាំងខ្លួនជាតារា បន្ទាប់ពីទទួលបានប្រជាប្រិយភាពពីការបង្ហាញទង្វើបំពុលសង្គម ក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដូចជា TikTok និង Facebook ជាដើម។
ជុំវិញរឿងរ៉ាវនេះ សិល្បករសិល្បការិនី និងបុគ្គលល្បីៗជាច្រើន ក៏ធ្លាប់បានចេញប្រតិកម្ម និងចង់ឱ្យអ្នកធ្វើទង្វើអសីលធម៌ទាំងនោះ ឈប់ហៅខ្លួនឯងថាតារាបន្តទៀត ព្រោះប៉ះពាល់តម្លៃតារាខ្មែរជាខ្លាំង៕ អត្ថបទ៖ ចាន់រ៉ា
បុគ្គលល្បីៗជាច្រើន ចង់ឱ្យអ្នកធ្វើទង្វើអសីលធម៌ ឈប់ហៅខ្លួនឯងថាតារា ព្រោះប៉ះពាល់តម្លៃតារាខ្មែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១២ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ