Connect with us

ជីវិតកម្សាន្ដ

ខ្លាចនៅព្រៅដូច Lee Minho ពេក! Jung Hae In សួរគ្រូទាយថា ពេលណាខ្លួនបានរៀបការ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីល្បាញ Jung Hae In បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Yongtaro ដែលបង្ហោះនៅលើ Youtube ហើយបានទម្លាយរឿងរៀបការដ៏គួរឲ្យភ្ញាក់ផ្អើល។ ជាមួយគ្នានេះដែរ ក្នុងពិធីករកម្មវិធីនោះ Lee Yong-jin ជាអ្នកបើកសន្លឹកបៀរទាយជោគវាសនា ហើយ Hae In​ បានសួរពាក់ព័ន្ធជាមួយនឹងរឿងអនាគត់របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jung Hae In បានសួរថា ” ខ្ញុំចង់ដឹងថា តើខ្ញុំនឹងបានរៀបការដែរឬទេ? ខ្ញុំតែងតែគិតអំពីរឿងនេះ ខ្ញុំពិតជាចង់រៀបការណាស់ ប៉ុន្ដែខ្ញុំមិនទាន់ច្បាស់ថាពេលណាគឺជាពេលវេលាសាកសម។ បើសិនជារៀបការយូរពេក នោះខ្ញុំនឹងមានអាយុចាស់ឆ្ងាយពីកូនៗរបស់ខ្ញុំពេក។”

ក្រោយមក ពិធីករដែលបានបើកសន្លឹកបៀរទស្សន៍ទាយនោះ បាននិយាយថា តារាប្រុសរូបនេះ អាចនឹងបានរៀបការ នៅពេលដែលឈានចូលទៅដល់វ័យ៤០ឆ្នាំ។ តាមមើលទៅលើទឹកមុខរបស់ Hae In បានបង្ហាញការភ្ញាក់ផ្អើលបន្ដិច រំភើបបន្ដិច ព្រោះតែចម្លើយមួយនេះ។

គួរបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្ននេះ Jung Hae In មានអាយុ៣៦ឆ្នាំហើយ ដូចនេះ មិនយូរទៀតទេ រូបលោកនឹងឈានដល់វ័យ ដែលគេបានទស្សន៍ទាយថា នឹងអាចរកឃើញគូព្រេងហើយ។ យ៉ាងណាមិញ តួឯកប្រុសរូបសង្ហារនេះ នៅមិនទាន់រកឃើញម្ចាស់បេះដូងនៅឡើយនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម