Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ស្នើ​សុំ​បងប្អូន​កុំ​រើសអើង​អ្នកសិល្បៈ អំឡុង​ដំណាក់កាល​កូ​វីដ​-១៩

បានផុស

នៅ

​បន្ទាប់ពី​មាន​តារា​សិល្បៈរបស់​ខ្មែរ​មួយ​ចំ​នួន បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះ គេ​សង្កេតឃើញ​មាន​អ្នកគាំ​ទ្រ​និង​ទស្សនិកជន​ខ្លះ​ហាក់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ហើយ​មានការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​។​

ប៉ុន្តែ​ដោយសារ​កំពុងមាន​ករ​ណី​នេះ​កើតឡើង​ទើប​តារា​ប្រុស​លោក ករុណា ពេជ្រ បាន​ចេញមុខ​អំពាវ នាវ​ដល់​មហាជន​និង​អ្នកគាំទ្រ​កុំ​ឲ្យ​មានការ​រើស​អើង​ ឬ​ទម្លាក់កំហុស​លើ​ន​ណា​ម្នាក់​ព្រោះ​ពួក​គាត់​សុទ្ធតែ​ជនរងគ្រោះ​ដូចគ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ករុណា ពេជ្រ បានលើកឡើង​ថា​ យើង​សុទ្ធតែ​ជា​ខ្មែរ​ដូចគ្នា ហើយ​ទោះបី​ខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះ​មិនទាន់មាន​ជាប់​ពាក់​ព័ន្ធលើ​ករណី​កូវីដ​មួយណា​ក៏ដោយ ​ក៏​សូមមេត្តា​បងប្អូន​មួយចំនួន​តូច​គួរ​កុំអាល​រើសអើង​ជាមួយ​តារា​លឿន​ពេក​។​ គួរតែ​ផ្តល់​កម្លាំងចិត្ត​អាណិត​ស្រលាញ់​ព្រោះ​យើងខ្ញុំ​ជាតា​រា​ក៏​ជា​ជនរងគ្រោះ​ដូចគ្នា​ដែរ​។​

តារាចម្រៀង​លោក ករុណា ពេជ្រ បន្តទៀតថា​សូមមេត្តាបងប្អូន​មួយចំនួន​តូច​គួរ​កែប្រែ​សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិន​ពេញចិត្ត​ដូចជាឲ្យតែ​ឃើញ​តារា​ហាក់បីដូច​ឃើញកូ​វី​ដម​កចម្លង​នោះ​។​ មកជាការ ​ការពារឲ្យបាន​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់ កូ​វីដ រៀងៗ​ខ្លួន​ប្រសើរ​ជាង ។​

ក្នុងនាម​យើង​ជាតិ​សាសន៍​តែមួយ​រៀន​ផ្តល់​កិត្តិ​យស​និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​ក្នុងកាលះ​ទេ​សះ​នេះ​ដែល​យើង​កំពុង​រស់​លើ​ទឹកដី​កម្ពុជា​តែ​មួយ​ដូចគ្នា​។ ​ពីមុន​ឃើញ​ខ្ញុំ​តារា​សុំ​ខ្ញុំ​ថត​ដល់​ឥឡូវ​ឃើញ​ខ្ញុំ​តារា​នាំគ្នា​រត់​?​។​ ផ្លាស់ប្តូរ​៣៦០​ដឺ​ក្រេ​កុំអាល​រើស​អើ​ង​លឿន​ពេក​បងប្អូន៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម