Connect with us

ជីវិតកម្សាន្ដ

បុណ្យភូមិមានជើង ​នៅខេត្តមណ្ឌលគិរី បើកជាផ្លូវការហើយ

បានផុស

នៅ

បុណ្យភូមិមានជើង បានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ នៅសាលាបឋមសិក្សាពូលូង ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងពិធីបើកនេះ ក៏មានការរៀបចំអបអរទិវាកុមារពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហោស្រពសិល្ប:បុណ្យភូមិមានជើង ធ្វើឡើងពីថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកា ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពកុមារ និងយុវជន​ គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង”។

រយ:ពេលបីថ្ងៃនៃបុណ្យភូមិមានជើង នឹងបង្ហាញឲ្យឃើញពីសកម្មភាពជាច្រើន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ការរស់នៅ ក៏ដូចជាម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច។ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏នឹងបានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរីផងដែរ។

កម្មវិធីកម្សាន្តនានា រួមមានដូចជាការលេងល្បែងកម្សាន្តខ្មែរ ការបង្ហាញពិធីសាសនា ការត្បាញក្រមាបែបជនជាតិដើមភាគតិច របាំប្រពៃណីជនជាតិដើមភាគតិច ការពិសារសម្លព្រោង ការសម្ដែងល្ខោនខោល និងទស្សនាការប្រគំតន្រ្តីនាពេលរាត្រី ដែលមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើន។

គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទីពីរហើយ នៃការរៀបចំមហោស្រពសិល្បៈបុណ្យភូមិមានជើងនេះឡើង បន្ទាប់ពីជោគជ័យកាលពីឆ្នាំមុននៅខេត្តក្រចេះ ដោយបានទាក់ទាញអ្នកចូលទស្សនាប្រមាណជាង ៤ម៉ឺននាក់៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម