ជីវិតកម្សាន្ដ
ពាក់មី អាណិតកូនក្រោយធ្វេីមិនបានល្អ ក្នុងការប្រកួតបាល់អាយុក្រោម១០ឆ្នាំ និងស្នើកុំបំបាក់ទឹកចិត្តក្មេង តាមការបញ្ចេញមតិ
ការប្រកួតបាល់ទាត់ Smart Youth League 2024 កាលពីម្សិលមិញនេះ បានរកឃើញក្រុមជើងឯក ៧ កម្រិត គឹ កម្រិតអាយុក្រោម ៨ឆ្នាំ, ១០ឆ្នាំ, ១២ឆ្នាំ, ១៤ឆ្នាំ, ១៦ឆ្នាំ និង ១៩ឆ្នាំ និងក្រុមបាល់ទាត់នារី ខណៈក្នុងចំណោមនោះ ផ្ការីកគ្រប់រដូវ បានចាញ់ក្រុម Little Lion (PPCFS) សម្រាប់ការប្រកួតក្រុមកម្រិតអាយុក្រោម ១០ឆ្នាំ ។
ក្នុងចំណោមកុមារ ដែលចូលរួមប្រកួតក្រុមកម្រិតអាយុក្រោម ១០ឆ្នាំ នៃក្រុមផ្ការីកគ្រប់រដូវ ក៏មានកូនប្រុសពៅរបស់នាយ ពាក់មី ផងដែរ ដែលមហាជនសុទ្ធតែបានស្គាល់នូវវត្តមានក្មេងប្រុសរូបនេះ និងគាំទ្រកន្លងមក។
បើយោងតាមលទ្ធផលនៃការប្រកួត លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី បានបង្ហាញអារម្មណ៍សោកស្តាយនូវលទ្ធផលរបស់ក្រុមផ្ការីកគ្រប់រដូវ ទន្ទឹមនឹងការស៊ុតបញ្ចូលទីរបស់កូនប្រុស ដោយរៀបរាប់ថា “ទឹកភ្នែកហូរទាំងគ្រួសារ អាណិតកូនណាស់ គ្នាភ័យ សម្ពាធ នាគភ្លេីងធ្វេីមិនបានល្អ” ។


តាមរយៈវីដេអូនៃការស៊ុតបញ្ចូលទីរបស់ នាគភ្លើង ហាក់ស្ថិតក្រោមសម្ពាធ និងអារម្មណ៍ភិតភ័យ ទើបធ្វើមិនបានល្អ។ តែទោះជាបែបនេះ នាយ ពាក់មី ក្នុងនាមជាឪពុក បានត្រឹមតែបង្ហាញការអាណិត និងលើកចិត្តកូនប្រុសឱ្យបន្តដំណើរទៅមុខ ពិសេសក្រុមបាល់ទាត់កម្រិតអាយុក្រោម ១០ឆ្នាំ នៃក្រុមផ្ការីកគ្រប់រដូវ ដោយសរសេរថា “បាល់ទាត់គឺបែបនេះហេីយ យេីងនៅតែបន្តទៀត” ។
ស្របពេលនៃការបរាជ័យក្នុងការប្រកួតនេះ ក៏មានម្ចាស់គណនីម្នាក់ឈ្មោះ Sok Chea បញ្ចេញមតិមិនសមគួរបែបបំបាក់ទឹកចិត្តកូនប្រុសពៅរបស់នាយ ពាក់មី ផងដែរ។ ដោយហេតុនេះ លោកក្នុងនាមជាឪពុក ស្នើដល់បុគ្គលរូបនោះជាពិសេស ឱ្យគិតដល់អារម្មណ៍ក្មេង មុននឹងបញ្ចេញមតិ ដោយសរសេរថា “នាគភ្លេីង ក៍ចេះអានអក្សរដែរ សូមមេត្តាកុំបំបាក់ទឹកចិត្តកូនខ្ញុំ ! ! !” ។

គួរជម្រាបថា បើគិតមកទល់ពេលនេះ Smart Youth League មានជិត ១០រដូវកាលហើយ និងជួយបណ្តុះបានកីឡាករជម្រើសជាតិ ក៏ដូចជាកីឡាករអាជីពជាច្រើន ដែលបានចេញពីចំណុចចាប់ផ្តើមមួយនេះ ទៅកាន់ក្លឹបជម្រើសជាតិផ្សេងៗ ខណៈក្នុងមួយឆ្នាំៗ មានកុមារចូលរួមជាង ១០០០ពាន់នាក់ចូលរួម និងចាប់តាំងពីមានតែកុមារា រហូតមានកុមារីចូលរួម៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ