ជីវិតកម្សាន្ដ
Big Bang ឡើងអង្រួនលើឆាក MAMA សារជាថ្មីធ្វើឲ្យហ្វេននឹកដល់ Kpop ជំនាន់មុន
កាលពីថ្ងៃទី២៣កន្លងទៅថ្មីៗនេះ កម្មវិធីចែកពានរង្វាន់ Kpop ដ៏ល្បីល្បាញ MAMA 2024 បានប្រារព្ធឡើងនៅឯប្រទេសជប៉ុន ដែលត្រូវបានចូលរួមដោយតារាចម្រៀងកូរ៉េល្បីៗជាច្រើនរូប។ នៅក្នុងនោះ ឆ្នាំនេះ មានការប្លែកអារម្មណ៍ ដោយសារ ក្រុម Big Bang បានត្រឡប់មកវិញ ហើយសម្ដែងនៅលើឆាកដ៏ធំមួយនេះសារជាថ្មី។
បន្ទាប់បាត់មុខពីសិល្បៈរាប់ឆ្នាំ ជាមួយនឹងការឆ្លងកាត់រឿងរ៉ាវអាស្រូវរាប់មិនអស់ សមាជិកដែលនៅសល់ក្នុងក្រុម Big Bang គឺមាន៣នាក់ Taeyang, Daesung និង G-Dragon ដែលជាមេក្រុម។ ចំពោះការត្រឡប់មកវិញម្ដងនេះ លើឆាកធំ Big Bang បានច្រៀងចម្រៀងល្បីៗរបស់ខ្លួនកាលពីជំនាន់មុន ដូចជា Bang Bang Bang និង Fantastic Baby និងចម្រៀងចាស់ៗជាច្រើនបទទៀត។

ការសម្ដែងដ៏អស្ចារ្យរបស់សមាជិកទាំង៣នៃក្រុម Big Bang បានធ្វើឲ្យកក្រើកឆាកតន្ត្រី មិនតែប៉ុណ្ណោះ ក៏បានធ្វើឲ្យអ្នកគាំទ្ររំលឹកទៅដល់ការសម្ដែងលើឆាកតន្ត្រីរបស់ក្រុមនេះ កាលពីប៉ុន្មានឆ្នាំមុន ដែលមានសមាជិកទាំងអស់៥នាក់។ យ៉ាងណាមិញ គេក៏បាននឹកឃើញនូវតារា Kpop ជំនាន់មុនផងដែរ ដែលបច្ចុប្បន្នក្រុមជាច្រើនបានបាត់មុខពីសិល្បៈអស់ទៅហើយ។

យ៉ាងណាមិញ អ្វីដែលហ្វេននឹកជាងគេនោះគឺ TOP ដែលជាអតីតសមាជិកក្រុម Big Bang ដែលលោកបានចាកចេញពីក្រុម ដើម្បីហក់ចូលវិស័យសម្ដែងវិញ។ លើសពីនោះ អ្នកគាំទ្ររំភើបជាខ្លាំង នៅពេលបានឮសម្លេង TOP នៅក្នុងចម្រៀង ដោយសមាជិកក្រុម មិនបានដកសម្លេងរូបលោកចេញពីចម្រៀងនោះឡើយ។

ចំណែកឯ ការត្រឡប់មកវិញលើកនេះ របស់ Big Bang គឺជាជោគជ័យមួយដ៏ធំ ដោយសារតែអ្នកគាំទ្រនៅតែបង្ហាញការស្រឡាញ់គាំទ្រ និង នឹករលឹកទៅកាន់ពួកគេ ចាត់ទុកជា King Of Kpop ដ៏ដែល៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ