ជីវិតកម្សាន្ដ
លំដាប់រងទី២ Miss Global Cambodia សម្រេចចិត្តមិនចូលរួមប្រកួត Miss Tourism នៅម៉ាឡេសុីទេ
លំដាប់រងទី២ Miss Global Cambodia សារុំ ចន្ថា ប្រកាសថា ខ្លួនសម្រេចចិត្តមិនចូលរួមប្រកួតកម្មវិធី Miss Tourism នៅម៉ាឡេសុីនោះទេ ក៏ព្រោះតែសល់ពេលខ្លីពេក ខណៈរូបនាងមិនទាន់បានត្រៀមអ្វីទាំងអស់។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លំដាប់រងទី២ Miss Global Cambodia សារុំ ចន្ថា បានរៀបរាប់ថា “នាងខ្ញុំបានសម្រេចចិត្តមិនចូលរួមប្រកួតក្នុងកម្មវិធី Miss Tourism នៅប្រទេសម៉ាឡេសុីទេ ព្រោះសល់តែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ត្រូវចេញដំណើរ ខ្ញុំមិនទាន់បានត្រៀមអ្វីទាំងអស់ លឿនពេកហើយ”។
ទន្ទឹមនឹងការប្រកាស បវរកញ្ញាមកពីខេត្តព្រៃវែងរូបនេះ ក៏បានសុំទោសដល់ ND និងសាធារណជនដែលជាអ្នកគាំទ្រ ចំពោះការខកខានមិនបានចូលរួមប្រកួតកម្មវិធីនេះផងដែរ។ ខណៈការសម្រេចចិត្តនេះ អ្នកគាំទ្ររបស់បវរកញ្ញា សារុំ ចន្ថា បានត្រឹមចូលរួមបង្ហាញការសោកស្តាយប៉ុណ្ណោះ។

គួរជម្រាបថា បើតាមការប្រកាសដំណឹងរបស់ផេកផ្លូវការ Miss Global Cambodia បញ្ជាក់ថា នឹងជ្រើសក្នុងចំណោម TOP6 មានឱកាសក្លាយជាបវរកញ្ញាទេសចរណ៍កម្ពុជា ឆ្នាំ២០២៤ ហើយបន្តទៅប្រកួតលើឆាកអន្តរជាតិ នៅប្រទេសម៉ាឡេស៊ីទៀតផង៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ