Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ខាត់ សុឃីម បញ្ជាក់ច្បាស់ៗថា មិនផ្សាយល្បែងអនឡាញដាច់ខាត ទោះឱ្យប៉ុន្មានលានក៏ដោយ

បានផុស

នៅ

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា ខ្លួនមិនធ្លាប់ចូលរួមផ្សព្វផ្សាយហ្គេម ឬល្បែងអនឡាញអ្វីឡើយ មិនថាពីមុនមក ឬ ពេលនេះ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីមានសាធារណជនមួយចំនួន បានសួរទៅកាន់អ្នកនាងថា “តាំងពីដើមមក ធ្លាប់ទទួលផ្សាយល្បែងអនឡាញឬអត់?” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈឃ្លីបខ្លីមិនដល់ ១នាទី តារាពហុជំនាញរូបនេះ បានរៀបរាប់ថា សម្រាប់អ្នកនាង ក្នុងនាមជាអ្នកសិល្បៈមួយរូប មិន តាំងពីដើមមក អ្នកនាងតែងបដិសេធ និងមិនធ្លាប់ចូលរួមផ្សាយល្បែងហ្គេមអនឡាញនោះឡើយ និងសង្កត់ធ្ងន់ថា បើទោះបីជាឱ្យប៉ុន្មានលានក៏ដោយ ក៏អ្នកនាងមិនចូលរួមផ្សព្វផ្សាយជាដាច់ខាត។

គួររំលឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅ តារាពហុជំនាញរូបនេះ ធ្លាប់បាន​ប្រកាស​ឆន្ទៈ​របស់​ខ្លួន​ម្តងរួចមកហើយ ដែលកាលណោះ មាន​ភ្នាក់ងារល្បែងអនឡាញមួយរូប បាន​ទំនាក់ទំនង​មក​នាង​សួរ​នាំ​បញ្ចុះបញ្ចូល​ឲ្យ​អ្នកនាងចូលរួម​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ីសង។ ជា​ចម្លើយ​របស់​អ្នកនាង ខាត់ សុឃីម គឺ​ដាច់ខាត​មិន​ទទួល​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ណា ដែល​ពាក់ព័ន្ធ​ការ​លេង​ល្បែងស៊ីសងនោះ​ឡើយ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយល្បែងអនឡាញនេះដែរ ថ្មីៗនេះ ហ៊ាទី ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាបែបកំប្លុងកំប្លែងមួយរូប ដែលចាប់ដៃគ្នាជាក្រុមនឹងសមាជិកល្បីឈ្មោះ ២រូបទៀត គឺអ្នកនាង ស៊ូស៉ី និង ចែជឿន និងតែងធ្វើឱ្យសាធារណជនសើចក្អាកក្អាយនោះ ក៏បានប្រកាសជាសាធារណៈ ដោយសច្ចាថា មិនទទួលផ្សាយកម្មវិធីល្បែងអនឡាញដាច់ខាត៕

ហ៊ាទី ប្រកាសថា សច្ចាមិនទទួលផ្សព្វផ្សាយកម្មវិធីហ្គេមអនឡាញដាច់ខាត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម