ជីវិតកម្សាន្ដ
តារាល្បីៗ ប្រកាស ដាច់ខាតមិនចូលរួមផ្សព្វផ្សាយល្បែងអនឡាញ
បច្ចុប្បន្ន មហាជនកំពុងផ្តោតការចាប់អារម្មណ៍ជាថ្មី លើហ្គេមឬល្បែងអនឡាញគ្រប់ប្រភេទ ដែលកំពុងធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនក្លាយជាជនរងគ្រោះ រហូតឈានដល់ការបាត់បង់អាយុជីវិតមនុស្សថែមទៀតផង។ ជាក់ស្តែង ថ្មីៗនេះ ក៏កើតមានករណីធ្វើអត្តឃាតខ្លួនឯង រួមនិងក្រុមគ្រួសារផងដែរ។

ដោយមើលឃើញពីបញ្ហានេះ សាធារណជនទូទៅ បានសម្តែងក្តីព្រួយបារម្ភ ខណៈសិល្បករសិល្បការិនី នាំគ្នាចេញមកបញ្ជាក់ជំហររបស់ខ្លួន ដាច់ខាតមិនចូលរួមផ្សព្វផ្សាយល្បែងអនឡាញនោះឡើយ ដែលរួមមានដូចជា តារាពហុជំនាញ ខាត់ សុឃីម; តារាចម្រៀងលោក ម៉ៅ ហាជី និង ហ៊ាទី អ្នកផលិតមាតិកាបែបកំប្លុកកំប្លែង។
ពាក់ព័ន្ធនឹងល្បែងអនឡាញនេះដែរ កន្លងមកតារាពហុជំនាញ ខាត់ សុឃីម ធ្លាប់បានប្រកាសឆន្ទៈរបស់ខ្លួន មិនចូលរួមផ្សាព្វផ្សាយម្តងរួចមកហើយ ដែលកាលណោះ មានភ្នាក់ងារល្បែងអនឡាញមួយរូប បានទំនាក់ទំនងមកសួរនាំ បញ្ចុះបញ្ចូលឲ្យអ្នកនាងចូលរួមផ្សព្វផ្សាយល្បែងស៊ីសង។ ហើយមុននេះ អ្នកនាងបានចេញមកបញ្ជាក់ជាថ្មីម្តងទៀតថា ក្នុងនាមជាអ្នកសិល្បៈមួយរូប អ្នកនាងមិនធ្លាប់ចូលរួមផ្សព្វផ្សាយហ្គេម ឬល្បែងអនឡាញអ្វីឡើយ មិនថាពីមុនមក ឬពេលនេះ ដោយសង្កត់ធ្ងន់ថា “បើទោះបីជាឱ្យប៉ុន្មានលានក៏ដោយ មិនចូលរួមផ្សព្វផ្សាយជាដាច់ខាត”។
ជាមួយគ្នានេះ ហ៊ាទី ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាបែបកំប្លុងកំប្លែងមួយរូប ហើយតែងធ្វើឱ្យសាធារណជនសើចក្អាកក្អាយនោះ ក៏បានប្រកាសការតាំងចិត្តរបស់ខ្លូនជាសាធារណៈ ដោយសច្ចាដែរថា “មិនទទួលផ្សាយកម្មវិធីល្បែងអនឡាញដាច់ខាត”។ ខណៈការប្រកាសនេះ គឺដើម្បីជាការបញ្ជាក់ទៅកាន់ក្រុមភ្នាក់ងារ ដែលទាក់ទងការងារឱ្យលោក និងក្រុមជួយផ្សព្វផ្សាយពីកម្មវិធីល្បែងអនឡាញ (Game Online) ប៉ុន្មានថ្ងៃមុននេះ។

ក្រៅពីនេះ ក៏នៅមានលោក ម៉ៅ ហាជី តារាចម្រៀងប្រុសដែលបោះផ្តើមជំហានពីការប្រឡងកម្មវិធី Cambodia Idol ក៏បានចែករំលែកនូវការស្នើសុំមួយ ដែលសំណូមពរឱ្យអ្នកសិល្បៈពិសេសតារាល្បីៗទាំងអស់ បញ្ឈប់ការផ្សាយហ្គេមអនឡាញ ដោយលោកបានភ្ជាប់ជាមួយខ្លឹមសារថា មានអ្នកទាក់ទងមកលោកមិនក្រោម ៣០នាក់ទេ ប៉ុន្តែតាំងពីដើមមក លោកមិនផ្សាយល្បែងជាដាច់ខាត។


គួរជម្រាបដែរថា សូម្បីតែតារាល្បីៗមួយចំនួនដែលធ្លាប់ទទួលផ្សាយហ្គេមអនឡាញកន្លងមក ក៏ធ្លាប់សម្តែងការដឹងខុស និងបានប្រកាសឈប់ចូលរួមផ្សព្វផ្សាយកម្មវិធីទាំងអស់នោះផងដែរ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ សាធារណជននៅតែមានក្តីបារម្ភ ក្រោយឃើញមានជនរងគ្រោះជាច្រើនករណី លង់ខ្លួនដោយសារតែល្បែងអនឡាញនេះ ខណៈមិនត្រឹមតែបង់ខាតនូវទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ក្រុមគ្រួសារដែលមិនដឹងអី ពិសេសឈានដល់ការធ្វើអត្តឃាតទៀតផង៕ អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ