ជីវិតកម្សាន្ដ
ហេតុតែជាតារាល្បី ត្រឹមរូបថតសខ្មៅ របស់ Song Hye Kyo មានអ្នកតាមដានជិត ១៨ លាននាក់
ភាពក្តៅគគុករបស់ Song Hye Kyo មិនដែលចុះត្រជាក់គ្រប់ពេលវេលា។ កាលពីពេលថ្មីៗនេះ នាងបានបង្ហាញវត្តមាននៅក្នុងប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍មួយរបស់ម៉ាកគ្រឿងអលង្ការលំដាប់ខ្ពស់ Chaumet ហើយដូចរាល់ដង នាងបានក្លាយជាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រនៅទីនេះ។ ក្នុងចំណោមនោះ រូបថតសខ្មៅមួយសន្លឹកទទួលបានការចូលចិត្តជិត១៨លាននាក់ឯណោះ។

តាមរយៈរូបភាពច្រើនសន្លឹក ដែលថតជាមួយទូរស័ព្ទនៅខាងក្រោយឆាកក្នុងព្រឹត្តិការណ៍នោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្ដីរំភើបយ៉ាងខ្លាំង។ ថ្វីត្បិតតែរូបថតទាំងនេះត្រូវបានថតដោយប្រញាប់ប្រញាល់ និងមិនបានកែសម្រួលអ្វីទាំងអស់ ប៉ុន្តែនេះហាក់បីដូចជាមិនប៉ះពាល់ដល់សម្រស់របស់តារាស្រីកូរ៉េសូម្បីតែបន្តិចណាឡើយ។
ការផ្តោតអារម្មណ៍នៃមតិសាធារណៈមិនបានបញ្ឈប់នៅទីនោះទេ មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះរូបថតសខ្មៅដែលនាងដាក់នៅចុងបញ្ចប់នៃឈុតរូបថត។ នៅក្នុងផ្នែកមតិយោបល់នៅលើ Instagram មិត្តភក្តិជាច្រើនរបស់ Song Hye Kyo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា រូបថតចុងក្រោយគឺអស្ចារ្យនិងធ្វើឲ្យតារាស្រីវ័យ៤៣ឆ្នាំកាន់តែមនាសម្រស់លេចធ្លោខ្លាំង។
នៅលើ Weibo អ្នកនិយមលេងអ៊ីនធឺណេតចិនក៏បានសរសើរពីពេលដ៏ខ្លីរបស់ Song Hye Kyo ផងដែរ។ អាចមើលឃើញថានេះជាពេលវេលាធម្មជាតិណាស់ ប៉ុន្តែនាងនៅតែស្រស់ស្អាតនិងទាក់ទាញខ្លាំង។ អ្វីដែលសំខាន់បំផុតសម្រស់របស់នាងនៅតែដដែលដូចពេលដែលទស្សនិកជនមើលរឿង Full House ដំបូងៗ។ ជាមួយគ្នានេះ អ្នកសរសេរប្លុកជាច្រើនក៏បានចែករំលែករូបថតចាស់ៗរបស់ Song Hye Kyo ឡើងវិញ ដើម្បីបញ្ជាក់ថានាងតែងតែរក្សាបាននូវភាពស្រស់ស្អាតនេះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ចំណងស្នេហ៍របស់ Song Hye Kyo និងប្រេន Chaumet បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ ព្រោះតែការប្រកាន់ម៉ាកយីហោក្នុងនាមជាទូតសុឆន្ទៈ។ នៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោស្ទើរតែទាំងអស់ Song Hye Kyo ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីម៉ាកយីហោ និងទទួលបានការមើលថែយ៉ាងពិសេស៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណងស្នេហ៍៩ ឆ្នាំរបស់ Lee Dong Hwi និង Jung Ho Yeon បញ្ចប់ជាផ្លូវការ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ