ជីវិតកម្សាន្ដ
ស្ត្រីដែលបរិហារកេរ្តិ៍ IU អង្វរសុំការលើកលែងទោស ដោយសារខ្លួនមានជំងឺផ្លូវចិត្ត
យោងតាមរបាយការណ៍នៅថ្ងៃទី ២៦ ខែវិច្ឆិកា តុលាការកណ្តាលទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះ បានបើកសវនាការកាត់ទោសស្រ្តីម្នាក់ដែលមានឈ្មោះថា Kim អាយុ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លើតារាចម្រៀង និងជាតារាសម្ដែង IU បានអង្វរសុំការបន្ធូរបន្ថយ ដោយអះអាងថាខ្លួនទទួលរងពីជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់សមត្ថភាពសរសេររបស់នាង។
ជនសង្ស័យ Kim ត្រូវគេចោទប្រកាន់ថា បានបង្ហោះការអត្ថាធិប្បាយដ៏ថោកទាបចំនួនបួនអំពីសម្លៀកបំពាក់ និងសមត្ថភាពច្រៀងរបស់ IU កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២។ ក្នុងការការពាររបស់នាង Kim បានប្រកែកថា «ខ្ញុំគ្រាន់តែបង្ហាញពីចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំមានជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់ជំនាញសរសេររបស់ខ្ញុំ ហើយខ្ញុំសុំឲ្យមានមានការលើកលែងការដាក់ទោសធូលស្រាល»។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានស្នើសុំដាក់ពន្ធនាគាររយៈពេល៤ខែ ខណៈដែលសាលក្រមជំនុំជម្រះលើកទី១ គ្រោងធ្វើនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។។
IU បានរក្សាជំហររឹងមាំប្រឆាំងនឹងអ្នកអត្ថាធិប្បាយព្យាបាទចាប់តាំងពីឆ្នាំ ២០១៣ ដោយបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការបង្ហោះ និងការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះ។ នៅថ្ងៃទី ១១ ខែវិច្ឆិកា ទីភ្នាក់ងាររបស់នាង EDAM Entertainment បាននិយាយថា «យើងកំពុងបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងការគំរាមកំហែង ការបរិហារកេរ្តិ៍ ការរីករាលដាលនៃព័ត៌មានមិនពិតដែលព្យាបាទ ការចោទប្រកាន់ពីការលួចចម្លងដោយគ្មានមូលដ្ឋាន ការគំរាមកំហែងដល់ជីវិត ការរំលោភឯកជនភាព ការបៀតបៀនផ្លូវភេទ ការចែកចាយសម្ភារៈអាសអាភាស ការបង្កើត និងការផ្សព្វផ្សាយខ្លឹមសារ ក្លែងបន្លំខុសច្បាប់»។
ទីភ្នាក់ងារនេះបានបង្ហាញថា រហូតមកដល់ពេលនេះ មានបុគ្គលប្រមាណ ១៨០ នាក់ត្រូវបានគេរាយការណ៍ដោយមានបណ្តឹងបន្ថែមកំពុងបន្ត។ ពួកគេក៏បានចែករំលែកលទ្ធផលនៃករណីមួយចំនួនផងដែរ៖ បុគ្គលចំនួន៦នាក់ត្រូវបានផាកពិន័យ ៣នាក់បានទទួលការចោទប្រកាន់តាមលក្ខខណ្ឌជាមួយនឹងការអប់រំជាកាតព្វកិច្ច និងម្នាក់ត្រូវបានចោទប្រកាន់ដោយលក្ខខណ្ឌជាមួយនឹងការសាកល្បង និងការណែនាំនៅមណ្ឌលអនីតិជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុតែជាតារាល្បី ត្រឹមរូបថតសខ្មៅ របស់ Song Hye Kyo មានអ្នកតាមដានជិត ១៨ លាននាក់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ