ជីវិតកម្សាន្ដ
ដេត ស្រីនាឌ រងការរិះគន់ ក្រោយប្រកាសធ្វើពហិការ មិនចូលរួម Miss Planet lnternational 2024
មុននេះ Miss Planet Cambodia កញ្ញា ដេត ស្រីនាឌ ស្រាប់តែប្រកាសធ្វើពហិការមិនចូលរួម Miss Planet lnternational 2024 បន្តទៀត ធ្វើឱ្យសាធារណជនជាច្រើនបង្ហាញការមិនពេញចិត្ត និងមានមតិលើកឡើងជាចម្ងល់ថាថា “២ដង ហើយនាឌ ឲ្យតែតំណាងប្រទេស គឺមិនដែលធ្វើឲ្យចប់សោះ ម៉េចចឹង?” ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បវរកញ្ញារូបនេះ បានរៀបរាប់ថា “ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិការ មិនចូលរួមប្រគួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែគាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា” ។

គួររំលឹកថា កញ្ញា ដេត ស្រីនាឌ ជាម្ចាស់មកុដ Miss Grand Cambodia 2019 តែកាលណោះ បានខកឱកាសតំណាងកម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិ (នៅប្រទេសវេណេហ៊្សូអេឡា) ដោយសារតែអ្នកគ្រប់គ្រងរបស់បវរកញ្ញារូបនេះ បារម្ភពីសុវត្ថិភាព ខណៈគ្រានោះ ប្រទេសដែលរៀបចំកម្មវិធីប្រកួត កំពុងមានបញ្ហាអសន្តិសុខ។
ក្រោយបាត់មុខប្រមាណជា ៥ឆ្នាំ បវរកញ្ញារូបស្រស់នេះ បានវិលមកប្រឡូកវិស័យបវរកញ្ញាជាថ្មី ក្នុងកម្មវិធី Miss Planet Cambodia 2024 ដោយទទួលបានស្វាគមន៍ និងគាំទ្រច្រើនផងដែរពីសាធារណជន។ ប៉ុន្តែនៅពេលដែល ថ្ងៃប្រកួត Miss Planet lnternational 2024 កាន់តែកៀកមកដល់ Miss Planet Cambodia រូបនេះ បែរជាប្រកាស ធ្វើពហិការមិនចូលរួម ខណៈជុំវិញនៃការសម្រេចចិត្តនេះ នាងក៏មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការធ្វើពហិការមិនចូលរួមនោះឡើយ។

ជាមួយនឹងការសម្រេចចិត្តរបស់បវរកញ្ញារូបនេះ មិនត្រឹមតែធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្រនាងមិនពេញចិត្តនោះទេ ក៏បានធ្វើឱ្យអ្នកជំនួញផលិតផលសម្រស់ល្បីឈ្មោះម្នាក់ ដែលគេស្គាល់ថា ម៉ែរួយ សម្តែងការខកចិត្តផងដែរ ដោយសរសេរថា “ឯណាទៅមុខមាត់ប្រទេស ខកចិត្តជាខ្លាំង ថ្ងៃចុងក្រោយហេតុអីបានមិនស៊ូរដើម្បីប្រទេសជាតិ”។


យ៉ាងណាមិញ ក្រោយការប្រកាសដកខ្លួនមិនបន្តការប្រកួតកម្មវិធី Miss Planet International របស់បវរកញ្ញារូបនេះ ជាង ១ម៉ោង ក៏លេចឮដំណឹងថា រកឃើញអ្នកជំនួសនាង ដើម្បីបន្តការប្រកួតរួចហើយ ប៉ុន្តែមិនមានការអះអាងពីវត្តមានជាក់លាក់របស់បវរកញ្ញាជំនួសរូបនោះឡើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ