ជីវិតកម្សាន្ដ
G-Dragon ត្រូវគេដាក់ការសង្ស័យថា លួចទាក់ទង Jung Ho Yeon ក្រោយនាងបែកគ្នាជាមួយមិត្តប្រុស
បន្ទាប់ពីសេបគប់អស់រយៈពេល៩ឆ្នាំ នៅទីបំផុតគូស្នេហ៍តារាសម្ដែងកូរ៉េទាំងពីរបានលាតត្រដាងពីទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ២០១៦ ហើយបានពិភាក្សាគ្នាយ៉ាងបើកចំហក្នុងអំឡុងពេលផ្សព្វផ្សាយរបស់ពួកគេ។ ទោះបីជារបាយការណ៍ដំបូងមិនបានលើកឡើងពីហេតុផលជាក់លាក់មួយក៏ដោយ ក៏ភ្នាក់ងាររបស់ Jung Ho Yeon ក្រោយមកបានបញ្ជាក់ ថាពួកគេពិតជាបានបែកបាក់គ្នាមែន ហើយបានសម្រេចចិត្តត្រលប់ទៅជាមិត្តរួមការងារដ៏ល្អវិញ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសពីភាពប្រេះឆា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ G-Dragon ដែលមានការចូលរួមពីតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។
យោងតាមអត្ថបទមួយរបស់ 10Asia តារាប្រុសប្រចាំក្រុម BigBang ត្រូវគេរកឃើញថាបានចូលចិត្តការបង្ហោះដែលធ្វើឡើងដោយតារាស្រី Jung Ho Yeon ។ ក្នុងនោះ វាត្រូវបានចង្អុលបង្ហាញថា លោកចូលចិត្តការបង្ហោះពីរផ្សេងគ្នាដែលធ្វើឡើងដោយតារាសម្តែងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ហើយមិនចូលចិត្តការបង្ហោះពីមុននោះទេ។
G-Dragon ក៏មិនតាមដាន Jung Ho Yeon នៅលើ Instagram ដែរ ហើយផ្ទុយមកវិញលោកបែរជាចូលទៅចុចគាំទ្រនាងស្របពេលដែលនាងទើបបែកបាក់ស្នេហាជាមួយតារាប្រុស Lee Dong Hwi ។អត្ថបទដដែលនោះ ហាក់ដូចជានិយាយបញ្ឆិតបញ្ឆៀងថា G-Dragon បានដឹងពីការបែកគ្នា ឬកំពុងធ្វើចលនាអ្វីមួយឲ្យអ្នកគាំទ្របានដឹងយ៉ាងដូច្នោះដែរ។
យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតបានរិះគន់អត្ថបទនោះថាគួរឲ្យអស់សំណើច ដោយចង្អុលបង្ហាញថា G-Dragon និង Jung Ho Yeon អ្នកទាំងពីរមានវត្តមានក្នុងកម្មវិធី MAMA Awards ឆ្នាំ ២០២៤។ ទម្លាប់របស់ G-Dragon ក្នុងការចូលចិត្តមាតិកាច្រើននៅលើ Instagram ក៏ត្រូវបានលើកឡើងផងដែរ។ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលតារាចម្រៀងប្រុសចូលចិត្តទៅកាន់រូបនាងនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណងស្នេហ៍៩ ឆ្នាំរបស់ Lee Dong Hwi និង Jung Ho Yeon បញ្ចប់ជាផ្លូវការ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ