ជីវិតកម្សាន្ដ
លំដាប់រងទី១ ខន សុវណ្ណសុនីតា ជាអ្នកតំណាងកម្ពុជា បន្តប្រកួត Miss Planet lnternational ជំនួស ដេត ស្រីនាឌ
ក្រោយ Miss Planet Cambodia កញ្ញា ដេត ស្រីនាឌ ប្រកាសធ្វើពហិការមិនចូលរួម Miss Planet lnternational 2024 មិនបានប៉ុន្មានម៉ោង អ្នកគ្រប់គ្រងកម្មវិធីនេះ បានប្រកាសវត្តមានអ្នកជំនួស គឺកញ្ញា ខន សុវណ្ណសុនីតា លំដាប់រងទី១ ដែលនឹងបន្តការប្រកួតតំណាងប្រទេស ក្នុងនាមជាបវរកញ្ញាភពផែនដីឆ្នាំ២០២៤ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/dfasfsd-1024x619.jpg)
បើតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រងកម្មវិធី Miss Planet Cambodia បញ្ជាក់ថា មូលហេតុដែលកញ្ញា ដេត ស្រីនាឌ មិនចូលរួមនៅវគ្គផ្តាច់ព្រ័ត្រនេះ ក៏ព្រោះតែមានបញ្ហាសុខភាព សម្រាកនៅមន្ទីពេទ្យមិនអាចចូលរួមប្រកួតបាន។
យ៉ាងណាមិញ ទោះបីជាមានការបញ្ជាក់ពីមូលហេតុនៃការមិនចូលរួមរបស់បវរកញ្ញា ដេត ស្រីនាឌ ក៏មហាជននៅតែមានចម្ងល់ថា ប្រសិនបើមានបញ្ហាសុខភាព ហេតុអ្វីប្រកាសថា ពហិការមិនចូលរួមទៅវិញ ដែលន័យនេះហាក់ផ្ទុយស្រឡះពីមូលហេតុពិតប្រាកដ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/468446325_122129433320433548_7424537413168519304_n-819x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/sfasdfsf-980x1024.jpg)
គួររំលឹកថា កញ្ញា ដេត ស្រីនាឌ ជាម្ចាស់មកុដ Miss Grand Cambodia 2019 តែកាលណោះ បានខកឱកាសតំណាងកម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិ (នៅប្រទេសវេណេហ៊្សូអេឡា) ដោយសារតែអ្នកគ្រប់គ្រងរបស់បវរកញ្ញារូបនេះ បារម្ភពីសុវត្ថិភាព ខណៈគ្រានោះ ប្រទេសដែលរៀបចំកម្មវិធីប្រកួត កំពុងមានបញ្ហាអសន្តិសុខ។
ដោយឡែក ក្រោយបាត់មុខប្រមាណជា ៥ឆ្នាំ បវរកញ្ញារូបស្រស់នេះ បានវិលមកប្រឡូកវិស័យបវរកញ្ញាជាថ្មី ក្នុងកម្មវិធី Miss Planet Cambodia 2024 ដោយទទួលបានស្វាគមន៍ និងគាំទ្រច្រើនផងដែរពីសាធារណជន។ ប៉ុន្តែនៅពេលដែលថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Miss Planet lnternational 2024 កាន់តែកៀកមកដល់ បវរកញ្ញារូបនេះ បែរជាប្រកាសមិនចូលរួមជាថ្មីម្តងទៀត និងមិនបានបញ្ចាក់មូលហេតុពិតប្រាកដនោះឡើយ។ ឯការសម្រេចចិត្តរបស់បវរកញ្ញារូបនេះ បានធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្ររូបនាង សម្តែងការមិនពេញចិត្តជាខ្លាំង៕
![](https://www.kampucheathmey.com/wp-content/uploads/2024/11/sfs-942x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/neat-1024x494.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/468147584_1086582299513148_1035250653883608009_n-683x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច