ជីវិតកម្សាន្ដ
Diddy ធៀបខ្លួនទៅនឹងលោកត្រាំ ក្រោយស្នើសុំនៅក្រៅឃុំ២ដង មិនបានដូចចិត្ត
តារាហ៊ីបហប Diddy បានប្រៀបធៀបខ្លួនគាត់ទៅនឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងឯកសារតុលាការចុងក្រោយ ដោយសង្ឃឹមថានឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំមុនថ្ងៃ Thanksgiving ខណៈដែលរូបលោកក៏បានស្នើនៅក្រៅ២ដងតែពុំបាន។
ជាង២ខែចាប់តាំងពីការចាប់ខ្លួន Diddy នៅតែមិនបោះបង់ក្តីសង្ឃឹមនៃការដោះលែងឲ្យនៅក្រៅឃុំ។ មហាសេដ្ឋីល្បីឈ្មោះមិនញញើតនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីចេញពីពន្ធនាគាររង់ចាំការកាត់ទោស។ បន្ទាប់ពីរងការចោទប្រកាន់ថា ព្យាយាមជះឥទ្ធិពលដល់គណៈវិនិច្ឆ័យចេញពីពន្ធនាគារ តាមរយៈយុទ្ធនាការទំនាក់ទំនងសាធារណៈតាមអ៊ីនធឺណិត និងតាមទូរស័ព្ទ ដោយមានការគាំទ្រពីមិត្តភ័ក្តិ និងក្រុមគ្រួសារ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺ រនៅពេលដែលលោកបានអូសទាញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចូលទៅក្នុងរឿងក្ដីរបស់លោក។
នៅក្នុងឯកសារដែលបានដាក់ក្នុងតុលាការក្រុងញូវយ៉កកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា មេធាវីដែលជួលដោយ Diddy បាននិយាយថា កូនក្តីរបស់ពួកគេគួរតែមានសេរីភាពក្នុងការបញ្ចេញមតិដែលលោកនៅឆ្នាំ ២០២០ នៅពេលដែលអ្នកគាំទ្ររបស់គាត់រាប់ពាន់នាក់បានវាយប្រហារវិមាន Capitol នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១។

មេធាវីបានលើកឡើងពីការកាត់ក្តីរបស់សាលាឧទ្ធរណ៍នៃស្រុក Columbia ក្នុងសំណុំរឿងរវាងអាមេរិក និងលោកត្រាំ ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលបានសរសេរថា «មានតែការគំរាមកំហែងដ៏សំខាន់ និងជិតមកដល់ចំពោះប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់ការគាំទ្រថ្មីសម្រាប់ការរឹតបន្តឹងលោក»។
នៅពេលនោះ តុលាការបានយល់ស្របថា លោកត្រាំមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍រិះគន់រដ្ឋបាលបច្ចុប្បន្ន (ដឹកនាំដោយលោក Joe Biden) ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងទីប្រឹក្សាពិសេស ព្រមទាំងបញ្ជាក់ថា ការកាត់ទោសទាំងអតីត ប្រធានាធិបតីមានហេតុផលនយោបាយ ឬគាត់គ្មានកំហុសក្នុងការចោទប្រកាន់គាត់។
ជាមួយនឹងភស្តុតាងខាងលើ មេធាវីរបស់ Diddy បានអះអាងថា តុលាការគួរតែអនុវត្តស្តង់ដារខ្ពស់របស់លោកត្រាំ នៅពេលពិចារណាលើការរឹតបន្តឹងសេរីភាពនៃការនិយាយរបស់អ្នករ៉េបដែលកើតនៅឆ្នាំ ១៩៦៩។ ភាគីលោក Diddy បានជំទាស់ថា សហគមន៍ទាំងមូល រួមទាំងសារព័ត៌មាន ដើមបណ្តឹងរដ្ឋប្បវេណី និងរដ្ឋាភិបាល អាចនាំការចោទប្រកាន់មកលើកេរ្តិ៍ឈ្មោះរបស់លោក ប៉ុន្តែផលិតករតន្ត្រីមិនអាចមានឥទ្ធិពលលើលោក ដើម្បីឆ្លើយតប។
ទឡ្ហីករណ៍ខាងលើត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងព្រះរាជអាជ្ញាដែលចោទប្រកាន់ Diddy ថាបានប្រព្រឹត្តអំពើខុសច្បាប់ជាបន្តបន្ទាប់ ខណៈពេលដែលត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួន Metropolitan (MDC) ដោយហេតុនេះអនុវត្តយុទ្ធសាស្រ្តនៃទំនាក់ទំនងសាធារណៈ ពីចម្ងាយដើម្បីផ្លាស់ប្តូរការយល់ឃើញជាសាធារណៈចំពោះករណីផ្លូវភេទ។ ជាមួយនឹងគោលដៅចុងក្រោយនៃការទទួលបានប្រាក់ធានាក្នុងពេលឆាប់ៗនេះ។
នៅថ្ងៃដដែលនោះគឺថ្ងៃទី២៥ វិច្ឆិកា តំណាងអយ្យការបានឆ្លើយតបនឹងពាក្យបណ្តឹងរបស់លោក Diddy។ អាជ្ញាធរបានបញ្ជាក់ពីវិធីរបស់តារារ៉េបប្រុសក្នុងការពង្រាយទំនាក់ទំនងខាងក្រៅ (ដូចជាសូកប៉ាន់គណនីទូរស័ព្ទរបស់អ្នកទោសផ្សេងទៀត ឬការទាញយកប្រយោជន៍ពីកូនៗរបស់គាត់ដើម្បីជំរុញឱ្ឲ្យមានការអាណិតជាសាធារណៈ) ដែលមិនត្រូវបានការពារដោយវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក (បទប្បញ្ញត្តិស្ដីពីសេរីភាពនៃការបញ្ចេញមតិ)។
ក្រៅពីនេះបើតាមរដ្ឋអាជ្ញា ករណីរបស់ Diddy គឺខុសពីលោកត្រាំ។ ពួកគេបានសង្កត់ធ្ងន់ថា ចៅក្រមក្នុងរឿងក្តីរបស់លោកត្រាំ ប្រឈមមុខនឹងភារកិច្ចតែមួយគត់ក្នុងការធ្វើឲ្យមានតុល្យភាពសិទ្ធិរបស់បេក្ខជនប្រធានាធិបតីបច្ចុប្បន្នក្នុងការនិយាយជាសាធារណៈ អំពីការចោទប្រកាន់ប្រឆាំងនឹងគាត់ជាមួយនឹងសិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈដោយយុត្តិធម៌។ Diddy ត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំពីរដង។ ចៅក្រមបាននិយាយថាគាត់នឹងសម្រេចចិត្តលើពាក្យសុំនៅក្រៅឃុំចុងក្រោយរបស់ Diddy នៅថ្ងៃចុងក្រោយនៃខែនេះ។ ការកាត់ក្ដី ត្រូវបានកំណត់ពេលនៅថ្ងៃទី ០៥ខែឧសភា ឆ្នាំ ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kanye West ត្រូវតារាម៉ូដែលស្រីម្នាក់ ប្ដឹងថាច្របាច់ក និងខ្ទប់មាត់នាងកាលឆ្នាំ ២០១០

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា