Connect with us

ជីវិតកម្សាន្ដ

បន្លាយមកជិត៣ឆ្នាំ Kang Daniel ឈ្នះបណ្តឹងពីប្រតិបត្តិករម្នាក់ ដែលធ្លាប់បរិហារកេរ្តិ៍លោក

បានផុស

នៅ

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ចៅក្រម Lee Kun Hee នៃផ្នែករដ្ឋប្បវេណីទី ២៩ នៃតុលាការក្រុង Seoul Central District បានកាត់ក្តីឲ្យ Kang Daniel ក្នុងបណ្តឹងរបស់គាត់ប្រឆាំងនឹងប្រតិបត្តិករនៃប៉ុស្តិ៍ YouTube ឈ្មោះថា Taldeoksuyongso ដែលត្រូវបានកំណត់ថាជាលោក A។​ តុលាការបានបញ្ជាឲ្យលោក A បង់ប្រាក់ចំនួន ៣០ លានវ៉ុន (ប្រហែល ២២,៥០០ ដុល្លារ) ជាការខូចខាតដល់តារាចម្រៀងប្រុសវ័យ២៧ឆ្នាំ។

នៅឆ្នាំ ២០២២ លោក A បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា ជីវិតឯកជនដ៏រំខានរបស់មិត្តប្រុសជាតារាសម្តែង Idol ដែលមានព័ត៌មានមិនពិតយ៉ាងច្រើន។ យ៉ាងណា លោក A ត្រូវបានពិន័យជាប្រាក់ចំនួន ១០ លានវ៉ុន (ប្រហែល ៧,៥០០ ដុល្លារ) នៅក្នុងខែកញ្ញា ពីបទរំលោភលើច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និងការការពារព័ត៌មាន។

កាន់តែភ្ញាក់ផ្អើលបំផុត ជនសង្ស័យឈ្មោះ A ក៏​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តឹង​មួយ​ទៀត​សម្រាប់​ការ​ខូច​ខាត​ដែល​ប្តឹង​ដោយ Jang Won Young នៃ​ក្រុម I.V.E. នៅក្នុងការកាត់ក្តីលើកដំបូង តុលាការបានបង្គាប់ឲ្យលោក A បង់ប្រាក់ចំនួន១០០ លានវ៉ុន (ប្រហែល ៧៥,០០០ ដុល្លារ) បូកនឹងការប្រាក់យឺតយ៉ាវដល់ Jang Won Young កាលពីខែធ្នូឆ្នាំមុន។ ដោយ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ ភាគី​របស់​លោក A បាន​ប្តឹង​ឧទ្ធរណ៍​លើ​ការ​សម្រេច​នេះ ប៉ុន្តែ​ការ​សម្រុះសម្រួល​ក្នុង​អំឡុង​ពេល​ដំណើរការ​បណ្តឹង​ឧទ្ធរណ៍ ​មិន​អាច​សម្រេច​បាន​ការ​ព្រមព្រៀង​ណាមួយទេ។ ចំណែកសវនាការលើបណ្តឹងឧទ្ធរណ៍ក៏កំពុងបន្តដែរ។

បន្ថែមពីលើនេះ តុលាការស្រុក Incheon កំពុងបើកសវនាការដំបូងលើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ក្រោមច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង។ ព្រះរាជអាជ្ញាបានស្នើសុំការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០ លានវ៉ុន (ប្រហែល ១៥០,០០០ ដុល្លារអាមេរិក) សម្រាប់លោក Aផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនត្រឹមរឿងអាស្រូវកូនទេ Jung Woo Sung នៅពាក់ព័ន្ធមនុស្សស្រីផ្សេងទៀត អាចអស់អនាគតជាតួល្បី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

រដ្ឋអារ៉ាប់ អនុម័ត​ផែនការ​កសាងហ្គាហ្សា​​ឡើងវិញ ដោយ​ចំណាយទុន ៥៣​ពាន់​លានដុល្លារ

សន្តិសុខសង្គម២៤ នាទីutes មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានជាតិ២៥ នាទីutes មុន

អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម