ជីវិតកម្សាន្ដ
ទីបំផុត តារា Kpop ជំនាន់ទី៣រូបនេះ បានប្រកាសចូលរោងការហើយ
កាលពីថ្ងៃទី២២ កន្លងទៅនេះ តារាប្រុសស្រី ដ៏ល្បីល្បាញក្នុងចំណោមមហាជនកូរ៉េមួយគូ បានបង្ហោះសារនៅក្នុងគណនី Instagram របស់ពួកគេ ប្រាប់អំពីដំណឹងល្អ ដែលអ្នកទាំងពីរ Eun Ga Eun និង Hyun Ho Park នឹងរៀបមង្គលការនាពេលឆាប់ៗខាងមុខនេះ។

កាលពីពេលកន្លងទៅ តារាប្រុស Park Hyun Ho ធ្លាប់បាននិយាយថា គាត់ចង់រៀបការជាមួយតារាស្រី Eun Ga Eun ហើយទំនាក់ទំនងរបស់ពួកគេត្រូវបានថតទុក នៅក្នុងកម្មវិធី The Groom Class ដែលជាកម្មវិធីបង្ហាញអំពីសកម្មភាពជីវិតពិតៗ ។
យ៉ាងណាមិញ ពួកគេទើបតែទាក់ទងគ្នា កាលពីខែមីនា ឆ្នាំ២០២៤នេះឯង គឺមើលចិត្តគ្នាមិនទាន់បាន១ឆ្នាំផង ក៏សម្រេចចិត្តដឹកដៃគ្នាសាងអនាគតបាត់ទៅហើយ។ ចំណែកឯប្រិយមិត្តអ្នកគាំទ្រវិញ ក៏បានបង្ហាញការភ្ញាក់ផ្អើល ក៏ដូចជាក្ដីរំភើបចំពោះអ្នកទាំងពីរផងដែរ។
តារាទាំងពីរនាក់នេះ បច្ចុប្បន្នកំពុងមានសកម្មភាពជាអ្នកចម្រៀង trot ខណៈ Park Hyun Ho ដំបូងឡើយបង្ហាញខ្លួនក្រោមឈ្មោះ Seogoong ក្នុងនាមជាសមាជិកក្រុម Topp Dogg ដែលជាតារាចម្រៀង Kpop ជំនាន់ទី៣។ គួរបញ្ជាក់ឲ្យដឹងដែរថា គូស្នេហ៍តារាចម្រៀងមួយគូនេះ នឹងរៀបចំពិធីមង្គលការ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ កន្លះឆ្នាំទៀតនេះ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ