Connect with us

ជីវិតកម្សាន្ដ

តារាថៃជើងចាស់ លោក Daeng Itthiphat បានទទួល​មរណភាពហើយ

បានផុស

នៅ

ជារឿងដ៏គួរឲ្យសោកស្ដាយជាថ្មីម្ដងទៀតនៅក្នុងឧស្សាហកម្មកំសាន្តថៃ បន្ទាប់ពីទទួលដំណឹងដ៏សោកសៅមួយគឺលោក Daeng Itthiphat ដែលគេស្គាល់ថាជាតារាថៃជើងចាស់ដ៏មានសមត្ថភាពមួយរូប បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៣ មីនា ម្សិល​មិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃក្នុងស្រុកជាច្រើន តារាជើងចាស់ខាងលើបានបាត់បង់ជីវិតក្នុងជន្មាយុ៦៦ឆ្នាំ ដោយសារ​ជំងឺខ្សោយ​បេះដូង។ យ៉ាងណា ពិធីស្រោច​ទឹកសពនឹងត្រូវធ្វើឡើង​នៅល្ងាចម៉ោង៤រសៀលថ្ងៃទី១៤ ខែមីនានេះ។

គួរបញ្ជាក់ថាលោក Daeng Itthiphat ជាតារាថៃល្បីឈ្មោះមួយរូប បានបង្ហាញសមត្ថភាពសម្ដែងក្នុងរឿងភាគថៃជូនអ្នកទស្សនា​អស់ពេលជាច្រើនឆ្នាំនាពេលកន្លងមក ហើយរឿងចុងក្រោយរបស់លោកដែលបានចូលរួមសម្ដែងមានចំណងជើងថា« Kamnan Ying »។ ការបាត់បង់​ជីវិតរបស់លោកមិនត្រឹមតែបន្សល់ទុកនូវក្ដីសោកសង្រេងដល់ក្រុមគ្រួសារកូនចៅប៉ុណ្ណោះទេ តែក៏បានធ្វើ​ឲ្យ​តារា​ក្នុងសិល្បៈថៃជាច្រើនមានការសោកស្ដាយចំពោះការបាត់បង់តារាដ៏មានសមត្ថភាពរូបនេះផងដែរ៕

អត្ថបទផ្ដល់ដោយ៖៖ Porman

ចុចអាន៖ស្រាយ​ចម្ងល់​អ្នកគាំទ្រ! ​Rosé ​ប្រាប់ពីមូល​ហេតុដែល​បទ​ចម្រៀង​ទោល​ដំបូង ​ត្រូវច្រៀង​ជាភាសា​អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម