Connect with us

ជីវិតកម្សាន្ដ

តារាម៉ូដែលចាស់ជាងគេលើលោក ប្រាប់គន្លឹះនាំឲ្យសុភាពល្អ នៅតែរឹងមាំ

បានផុស

នៅ

Daphne Selfe គឺជាតារាម៉ូដែលជើងចាស់អាយុ ៩៥ ឆ្នាំនៃឧស្សាហកម្មម៉ូដ។ គាត់ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាតារាម៉ូដែលចាស់ជាងគេក្នុងពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គាត់បានធ្វើការជាមួយម៉ាកសំលៀកបំពាក់ធំៗ បានបង្ហាញមុខក្នុងទស្សនាវដ្តីម៉ូដធំៗ និងបានដើរលើផ្លូវរត់ជាច្រើន។

អតីតតារាម៉ូដែល Daphne Selfe ជឿជាក់ថា សកម្មភាពជាក់ស្តែងមួយចំនួន ដូចជាការញ៉ាំត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណ បានជួយឲ្យនាងមានសុខភាពល្អ ដើម្បីបន្តការងារក្នុងអាជីពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ប៉ុន្តែក៏មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលរួមចំណែកដល់ការធ្វើដំណើររបស់នាងក្នុងការរក្សាភាពរឹងមាំ។

យោងតាម The People បានដកស្រង់សម្ដីរបស់តារាម៉ួដែលវ័យចាស់រូបនេះថា ម្តងម្កាលគាត់ចូលចិត្តស្រាសំប៉ាញមួយកែវ។ ប្រសិនបើវាជាថ្ងៃកំណើតរបស់នរណាម្នាក់ ឬថ្ងៃកំណើតរបស់គាត់ជាដើម។

Daphne Selfe សារភាពថា​​ តែងតែញ៉ាំបានល្អ មិនចាំបាច់តមអាហារ។ ទោះជាយ៉ាងណាក៏ដោយ ការធំឡើងក្នុងសម័យសង្រ្គាមបានបង្ខំនាងឲ្យកំណត់ការទទួលទានអាហារ។ Selfe បាននិយាយថា នាងមិនដែលខ្វល់ខ្វាយពីទម្ងន់របស់នាងឡើយ ប៉ុន្តែសំណាងល្អនាងចូលចិត្តញ៉ាំអាហារដែលមានសុខភាពល្អ។

ដើម្បីរក្សាស្បែកឲ្យស្ថិតក្នុងស្ថានភាពល្អបំផុត អ្នកស្រី Daphne Selfe ប្រើតែផលិតផលពេញនិយមប៉ុណ្ណោះ។ នាង​បាន​កំណត់​ច្បាប់​បង្ខំ​ខ្លួន​ឯងឲ្យស្រូប​យក​វីតាមីន D ឲ្យបាន​ច្រើន ដោយ​ចេញ​ទៅ​ក្រៅ​ជា​ញឹក​ញាប់ ហើយ​តែងតែ​រីករាយ​នៅ​ក្រៅ​ផ្ទះ។​ អតីត​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​បាន​សារភាព​ថា នាង​រក្សា​ថាមពល​វិជ្ជមាន​ដោយ​សារ​ការ​ស្រឡាញ់​សត្វ និង​ការ​ជប់លៀង​ម្តងម្កាល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Li Ziqi បញ្ឆេះភាពចម្រូងចម្រាស ក្រោយប្រាប់ដំបូន្មានប្រឆាំងនឹងការក្លាយជាអ្នកដឹកនាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម