ជីវិតកម្សាន្ដ
ឌីជេ ក្តិប ចាប់កាន់ស្លាបប៉ាកកាសរសេរតែងនិពន្ធ ក្រោយមានឱកាសកែប្រែនូវទោសកំហុស
ស្របពេលដែលជីវិតបានប្រសើរឡើងវិញក្នុងអាជីពចាស់ (សិល្ប:) ដែលធ្លាប់សាងឡើងរយ:ពេលច្រើនឆ្នាំមកនោះតារាចម្រៀងរ៉េបឌីជេរ ក្តិប បានបញ្ជាក់ថា លោកបានចាប់ផ្តើមកាន់ស្លាបប៉ាកាសរសេរ និងតាក់តែងនិពន្ធក្រោយមានឱកាសកែប្រែនូវទោសកំហុសរបស់ខ្លួន។

ទន្ទឹមគ្នានេះដែរឌីជេរ ក្តិប បានឲ្យដឹងដែរថា ជាមួយគ្នានៃការចាប់កាន់ស្លាបប៉ាកកាសរសេរ និងតាក់តែងនិពន្ធជាថ្មីនេះលោកបានសម្រេចជ្រើសរើសយកសត្វមេអំបៅ ដើម្បីតំណាងឲ្យចុងស្លាបប៉ាការបស់ខ្លួនជំនួសសត្វឥន្រ្ទីទៀតផង។ ឌីជេ ក្តិប បច្ចុប្បន្នលោកកំពុងស្តារប្រជាប្រិយភាព និងការគាំទ្រច្រើនគួសម ខណ:លោកក៏បានដាក់ក្តីរំពឹងថាអាជីពមួយនេះអាចជួយស្រោចស្រងលោកឲ្យល្បីខ្លាំងដូចមុន។
ទោះបីយ៉ាងណាបន្ទាប់ពីលេចវត្តមានលើវិថីចាស់ជាថ្មីឌីជេរ ក្តិប បានឲ្យដឹងថាក្នុងនាមជាក្មេងស្រលាញ់ការតែងនិពន្ធមួយរូប លោកគួរណាស់តែជ្រើសរើសយកសត្វឥន្រ្ទីដើម្បីតំណាងឲ្យសិទ្ធិសេរីភាពនៅក្នុងការសរសេរ ស្មេរ និងតាក់តែងនិពន្ធរបស់ខ្លួន(ទើបត្រូវ)។ ប៉ុន្តែក្រោយពេលមានឱកាសកែប្រែនូវទោសកំហុសរបស់ខ្លួន លោកបានសម្រេចចិត្តជ្រើសរើសយកសត្វមេអំបៅដើម្បីតំណាងឲ្យចុងស្លាបប៉ាកការបស់ខ្លួនវិញ។
ឌីជេរ ក្តិប បានលើកជាសំនួរពាក់ព័ន្ធមេអំបៅដែ រថាដូច្នេះលោកសុំសួរមួយសំនួរទៅកាន់អ្នកស្រលាញ់កា រតែងនិពន្ធដូចគ្នាថា”តើហេតុអ្វីលោកជ្រើសរើសយកមេអំបៅមិនយកសត្វឥន្រ្ទី?”។ តាមរយ:គេឃើញមានការលើកទឹកចិត្ត ចំពោះការវិលចូលសិល្ប:ជាថ្មីរបស់ឌីជេរ ក្តិប ផងដែរ។
ដោយឡែកក៏មានការផ្តល់នូវអត្ថន័យសត្វមេអំបៅពីអ្នកលេងហ្វេសប៊ុកថា ជីវិតមេអំបៅមេអំបៅ ជាសត្វមួយប្រភេទដែលមានរូបឆោមលោមពណ៌ស្រស់ស្អា តហើយសម្បូរទៅដោយអ្នកស្រលាញ់ពេញចិត្ត។ ប៉ុន្តែខណៈនេះយើងចង់និយាយពីការវិវត្តខ្លួននៃមេអំបៅ។ ដំបូងឡើយមេអំបៅកើតមកពីសត្វដង្កូវ ដែលអ្នកផងមិនសូវចូលចិត្តគេខ្ពើមរអើម។មេអំបៅបានចាកចេញផុតពីរូបកាយដែលគេស្អប់រហូតដល់គេស្រលាញ់។

មនុស្សយើងគួរណាចេះគិតវិភាគនូវចំណុចទាំងនេះ បើខ្លួនក្រមិនល្អ យើងត្រូវខិតខំប្រឹងប្រែងជម្នះវាឱ្យបាន។ យើងមិនអាចក្ររហូតទេ គង់មានជីវិតល្អដូចសត្វមេអំបៅគ្មានអ្នកណាកើតមកមានបានល្អប្រសើរ តែម្ដងនោះទេគឺវាកើតពីការដុសខាត់សមត្ថភាពរបស់យើង យើងជាម្ចាស់ការលើខ្លួនឯងយើងមានសិទ្ធិសម្រេចជោគជ័យវាសនាដោយខ្លួនឯង ដូចជាសត្វដង្កូវដែលវិវត្តន៍ទៅជាមេអំបៅអ៊ីចឹង។
ប្រភពដដែលនិយាយថាបើយើងពិតជាខិតប្រឹងប្រែង ថ្ងៃណាមួយយើងច្បាស់ជាមានស្លាបហោះដូចជាមេអំ បៅហើយក៏ ឈប់មានអ្នកខ្ពើមរអើមដូចពីមុននៅកា យជាដង្កូវនៅពេលដែលយើងជោគជ័យហើយអ្នកដែ លតែងតែមើលងាយយើងច្បាស់ជាខ្មាសយើងជាក់ជាមិនខានព្រោះគេមិនបានស្គាល់សមត្ថភាពយើង។ បើក្លាយជាមេអំបៅហើយសូមចិត្តដង្កូវទាំងអស់ កុំភ្លេ ចកំណើតកុំភ្លេចទីដែលធ្លាប់កម្សត់ ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ