Connect with us

ជីវិតកម្សាន្ដ

DJ Kdep ថា ២០ឆ្នាំមកនេះ លោកគ្មានប្រវត្តិតាមសុំអ្នកចម្រៀង ឲ្យច្រៀងលើស្នាដៃលោកឡើយ

បានផុស

នៅ

២០ឆ្នាំមកនេះខ្ញុំ គ្មានប្រវត្តិតាមសុំអ្នកចម្រៀងឲ្យមកច្រៀងលើស្នាដៃរបស់ខ្ញុំនោះទេ។ ឌីជេ ក្តិប បានលើកឡើងបែបនេះ តាមរយៈសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមុននេះ និងស្នើឱ្យសាធារណជន កុំមានការច្រឡំថា លោកទ្រអ្នកចម្រៀងរូបណាឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា ថ្មីៗនេះ ឌីជេល្បីឈ្មោះ ក្លិប បានចេញសារជាបន្តបន្ទាប់ ក្រោយផ្តើមរះលើវិថីសិល្បៈជាថ្មី ដែលហាក់បង្ហាញអារម្មណ៍ខកចិត្តលើទស្សនៈបុគ្គលណាមកលើរូបលោក។ តួយ៉ាង កាលពីប៉ុន្មានខែមុន លោកធ្លាប់លើកឡើងលើបុគ្គល ដែលបានចោទលោកថា បានល្បីធ្វើមិនស្គាល់ផងដែរ។

គួររម្លឹកថា ស្របពេលដែលជីវិតបានប្រសើរឡើងវិញក្នុងអាជីពចាស់ (សិល្ប:) ដែលធ្លាប់សាងឡើងរយ:ពេលច្រើនឆ្នាំមកនោះ តារាចម្រៀងរ៉េបឌីជេ ក្តិប តាមរយៈសំណេរកាលម្សិលមិញនេះ បានបញ្ជាក់ថា លោកបានចាប់ផ្តើមកាន់ស្លាបប៉ាកកាសរសេរ និងតាក់តែងនិពន្ធក្រោយមានឱកាសកែប្រែនូវទោសកំហុសរបស់ខ្លួន។

ជាមួយគ្នានៃការចាប់កាន់ស្លាបប៉ាកកាសរសេរ និងតាក់តែងនិពន្ធជាថ្មីនេះ លោកបានសម្រេចជ្រើសរើសយកសត្វមេអំបៅ ដើម្បីតំណាងឲ្យចុងស្លាបប៉ាការបស់ខ្លួនជំនួសសត្វឥន្រ្ទីទៀតផង។ ឌីជេ ក្តិប បច្ចុប្បន្នលោកកំពុងស្តារប្រជាប្រិយភាព និងការគាំទ្រច្រើនគួសម ខណ:លោកក៏បានដាក់ក្តីរំពឹងថាអាជីពមួយនេះអាចជួយស្រោចស្រង់លោកឲ្យល្បីខ្លាំងដូចមុន។

ទោះបីយ៉ាងណាបន្ទាប់ពីលេចវត្តមានលើវិថីចាស់ជាថ្មីឌីជេរ ក្តិប បានឲ្យដឹងថាក្នុងនាមជាក្មេងស្រលាញ់ការតែងនិពន្ធមួយរូប លោកគួរណាស់តែជ្រើសរើសយកសត្វឥន្រ្ទីដើម្បីតំណាងឲ្យសិទ្ធិសេរីភាពនៅក្នុងការសរសេរ ស្មេរ និងតាក់តែងនិពន្ធរបស់ខ្លួន។ ប៉ុន្តែក្រោយពេលមានឱកាសកែប្រែនូវទោសកំហុសរបស់ខ្លួន លោកបានសម្រេចចិត្តជ្រើសរើសយកសត្វមេអំបៅដើម្បីតំណាងឲ្យចុងស្លាបប៉ាកការបស់ខ្លួនវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម