ជីវិតកម្សាន្ដ
ដេត ស្រីនាឌ នៅតែរងការរិះគន់ធ្ងន់ៗ ខណៈត្រៀមបកស្រាយ រឿងដកខ្លួនមិនចូលរួមប្រកួត MPI ថ្ងៃនេះ
បើទោះបីជាអតីតបវរកញ្ញាតំណាងកម្ពុជា ដេត ស្រីនាឌ បានប្រកាសត្រៀមបកស្រាយជុំវិញបញ្ហា ដែលកញ្ញាប្រកាសដកខ្លួនមិនចូលរួមប្រកួតកម្មវិធី Miss Planet Internation 2024 នៅថ្ងៃប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក៏ដោយ មហាជននៅតែសម្តែងការពេញចិត្ត។

ក្រោយផ្ទុះការវែកញែកនិងរិះគន់ពាក់ព័ន្ធរឿងរ៉ាវ ដែលបវរកញ្ញារូបនេះ ប្រកាសដកខ្លួនមិនចូលរួមប្រកួតកម្មវិធី Miss Planet Internation 2024 សាមុីខ្លួន កាលពីម្សិលមិញ ក៏បានប្រកាសថានៅថ្ងៃទី៣០ វិច្ឆិកានេះ នឹងធ្វើការបកស្រាយចំពោះចម្ងល់បន្តិចបន្តួច តាមសំណូមពរអ្នកគាំទ្រខ្លួន។
តាមរយៈសារកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កញ្ញា ដេត ស្រីនាឌ បានចេញមកបញ្ជាក់ថា “ពីដំបូងគិតថាមិននិយាយអ្វីទាំងអស់ សុខចិត្តខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯង ថ្ងៃស្អែកនេះនាងខ្ញុំ នឹងមានការបកស្រាយបន្តិចបន្តួចតាមសំណូមពររបស់ពុកម៉ែបបងប្អូនដែលគាំទ្រនាងខ្ញុំ”។

បើទោះបីជាមានការប្រកាសនេះក៏ដោយ សាធារណជនមួយចំនួន ក៏នៅបន្តការវែកញែកនិងសម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះថា មិនចង់ដឹងពីហេតុផលរបស់បវរកញ្ញារូបនេះឡើយ និងខ្លះទៀតនៅតែបន្តចោទសួរធ្ងន់ៗ លើការសម្រេចចិត្តនោះ ដោយការប្រើពាក្យ “ពហិការ” ទៅវិញ។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ កញ្ញា ដេត ស្រីនាឌ នឹងធ្វើការបកស្រាយផងដែរនៅថ្ងៃនេះ៕





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ