ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បញ្ចេញ MV ក្បាច់គុនល្បុក្កតោ អបអរខួប ២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
ដើម្បីចូលរួមអបអរសាទរខួប២ឆ្នាំ “គុនល្បុក្កតោ” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានបញ្ចេញវីដេអូខ្លីមួយបង្ហាញពីសកម្មភាពនៃការដឹងគុណ និងមោទនភាពក្នុងនាមជាកូនខ្មែរដែលតែងចូលបំផុសយុវជនខ្មែរក្នុងវិស័យមួយនេះ។
“គុនល្បុក្កតោ” គឺជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ ដែលបន្តរស់រានក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាព័ស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតីនិងសមត្ថភាពការពារខ្លួន ពីសត្វសាហាវ ព្រមទាំងសត្រូវដើម្បីការពារសង្គមជាតិនិងមាតុភូមិផង។


នៅថ្ងៃអបអរសាទរខួប២ឆ្នាំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៤ តារាសម្តែងគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ បានបង្ហាញខ្លឹមសារថា MV ក្បាច់គុនល្បុក្កតោចេញថ្ងៃនេះហើយ និងចូលរួមសម្ដែងដោយតារាក្បាច់គុនជាច្រើនរូបចង់ដឹងមានអាយដលណាខ្លះចាំមើលដល់ចប់ទៅ។
ពេជ្រ ចរណៃបានបញ្ជាក់ថា”នាងខ្ញុំសូមអរគុណនិងមានមោទនជាក្រៃលែង ចំពោះវីរៈភាពរបស់ថ្នាក់ដឹកនាំលោកគ្រូតា គ្រូយាយ លោកគ្រូអ្នកគ្រូ សិស្សច្បង សិស្សប្អូន កូនសិស្សទាំងអស់ដែលបានចូលរួមលះបង់ទាំងកំលាំងកាយចិត្តក្នុងការហាត់រៀនលើកស្ទួយនិងផ្សព្វផ្សាយនៅក្បាច់គុនបុរាណខ្មែរល្បុក្កតោ”។
តារាស្រីកញ្ញា ពេជ្រ ចរណៃ បានបង្ហាញឆន្ទ:ទៀតថា នៅថ្ងៃ២៩ វិច្ឆិកា ២០២៤ នេះ គឺខួប២ឆ្នាំ គុនល្បុក្កតោ ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៩វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា២០២៤ បន្តថែរក្សាលើកស្ទួយផ្សព្វផ្សាយនៅក្បាច់គុនល្បុក្កតោខ្មែរ។ ខណៈកាលពីថ្មីៗនេះដែរ ពេជ្រ ចរណៃបានចេញមុខបំផុសមហាជននិងអ្នកគាំទ្រចូលរួមស្លៀកពាក់ឈុតល្បុក្កតោខ្មែរ ដើម្បីជាការចូលរួមអបអរសាទរខួប២ឆ្នាំនៃការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
កញ្ញាពេជ្រ ចរណៃធ្លាប់បានចេញមកអះអាងពីគោល ជំហររបស់ខ្លួនថានាងនឹងបន្តហាត់រៀនក្នុងការចូលរួ មលើកស្ទួយនិងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ”រហូតដល់ដង្ហើមចុងក្រោយ។ នេះក៏ដើម្បីបង្ហាញពីការស្រលាញ់និងឆន្ទ:របស់ខ្លួនជាមួយវិស័យក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ”៕ អត្ថបទ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី