ជីវិតកម្សាន្ដ
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
អ្នកនិពន្ធបទ «សែកមន្ដ» លោក សុខោទ័យ បានចេញមកបញ្ជាក់ពីការសហការផលិតកម្ម ខ្នាតយក្ស Galaxy Navatra ផលិតជាទម្រង់បទថ្មី សម្រាប់ផ្សព្វផ្សាយពីវប្បធម៌ និងចាប៉ីដងវែងរបស់ខ្មែរបានកាន់តែទូលំទូលាយ និងបង្ហាញទៅពិភពលោកឱ្យស្គាល់ពីគុណតម្លៃ និងភាពអស្ចារ្យរបស់ចាប៉ីខ្មែរយើង។

នៅក្នុងបទសម្ភាសថ្មីៗនេះ លោក សុខោទ័យ បានចេញមកបញ្ជាក់ច្បាស់ៗពីការសហការ ជាមួយផលិតកម្មខ្នាតយក្ស Galaxy Navatra ដើម្បីផលិតបទនេះឡើងវិញម្ដងទៀត ដោយលាយបញ្ចូលជាមួយនឹងទំនុកច្រៀងបុរាណ លាយសម័យ អមដោយការប្រគំចាប៉ីខ្មែរយើង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យពិភពលោកបានស្គាល់ពីចាប៉ីដងវែងខ្មែរកាន់តែច្បាស់។
តាមការបញ្ជាក់របស់លោក សុខោទ័យ មូលហេតុដែលលោកសហការជាមួយផលិតកម្ម Galaxy Navatra ពីព្រោះលោកសង្កេតឃើញថា ផលិតកម្ម Galaxy Navatra ជាផលិតកម្មដែលមានចក្ខុវិស័យខ្ពស់ក្នុងការផលិតផ្សព្វផ្សាយនូវទម្រង់វប្បធម៌ សិល្បៈរបស់ខ្មែរយើង ច្របាច់បញ្ចូលជាមួយវណ្ណកម្មដែលផលិតកម្មបានបង្កើតឡើង។
ទន្ទឹមនឹងនោះ លោកសុខោទ័យក៏បានថ្លែងអំណរគុណដល់ ផលិតកម្ម Galaxy Navatra និងបងប្អូនខ្មែរទាំងអស់ដែលបានគាំទ្របទ« សែកមន្ដ»នេះ នឹងស្នើបងប្អូនចូលរួមគាំទ្របទ« សែកមន្ដ» ដែលនឹងចេញនៅម៉ោង6:30 ល្ងាចនេះ ចំថ្ងៃខួបគម្រប់8ឆ្នាំ ចាបុីដងវែង ចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដើម្បីផ្សព្វផ្សាយពីវប្បធម៌យើង ក៏ដូចជាផ្សព្វផ្សាយពីចាប៉ីដងវែងរបស់យើងឱ្យកាន់តែល្បីរីកសុះសាយបន្ថែមទៀត។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានទទួលសិទ្ធិក្នុងការផលិតបទ «សែកមន្ដ» ជាថ្មីម្ដងទៀតពីម្ចាស់បទដើម ដែលនិពន្ធបានជាបឋមហើយនោះ ប៉ុន្ដែមិនមានលទ្ធភាពផ្សាយឱ្យបានទូលាយ។
បទ «សែកមន្ដ» ដែលនិពន្ធ និងថតMV ថ្មីនេះ មានការអញ្ជើញចូលរួមច្រៀងពីសំណាក់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា អមដោយការតុបតែងតែងខ្លួនតាមបែបបុរាណ ជាមួយអ្នកលេង ចាប៉ីល្បីៗជាង១០០នាក់ ហើយសុទ្ធតែសំលៀកបំពាក់បុរាណ ដែលមើលទៅ ពិតជាមានភាពទាក់ទាញជាខ្លាំង។ បទនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង6:30នាទីល្ងាចនេះហើយ៕
សូមស្ដាប់ការពន្យល់របស់ លោក សុខោទ័យ ទាំងអស់គ្នា៖

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?