ជីវិតកម្សាន្ដ
បទចម្រៀងភ្ជាប់នឹងចាបុីដងវែង! នេន ទុំ ថា មិនមែនជោតាមគ្នាទេ គេហៅថាតាម Trad
មុននេះ អ្នកចម្រៀងរ៉េបល្បីឈ្មោះ នេន ទុំ បានចេញសារភ្ជាប់ជាមួយនឹងវីដេអូចម្រៀង ចំណងជើង «សារិកាលោមចិត្ត» បានរៀបរាប់ថា “គេមិនហៅថា ជោតាមគ្នាទេ គេហៅថាតាម Trad អាអូនតូច” ហើយបទនេះចេញ Teaser ថ្ងៃទី២១ ចេញ Full ថ្ងៃទី២៥ ចេញតាំងពីពួកគាត់មិនទាន់ចេញម្ល៉េះ សូមទទួលជ្រាប!”។

ខណៈដែលកំពុងផ្ទុះការចាប់អារម្មណ៍លើចម្រៀងថ្មីៗរបស់តារាល្បីឈ្មោះមួយចំនួន ទាក់ទងនឹងការលាយបញ្ចូលដោយឧបករណ៍បុរាណខ្មែរ “ចាបុីវែងដងវែង” តាមរយៈសារនេះ លោកចង់បញ្ជាក់ថា បទថ្មីរបស់លោកដែលមានចំណងជើងថា «សារិកាលោមចិត្ត» តាក់តែងនិពន្ធឱ្យចេញជារូបរាងឡើង ពុំមែនជាការជោតាមគ្នានោះទេ។
តួយ៉ាង មួយបទនេះ លោកបានចេញ Teaser តាំងពីថ្ងៃទី២១ វិច្ឆិកា ហើយក៏ចេញ Full MV ជាផ្លូវការនៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ ពោលគឺតាំងពីមុនពេលដែលតារាចម្រៀងដទៃទៀត មិនទាន់បញ្ចេញចម្រៀងថ្មីរបស់ខ្លួនមកម្ល៉េះ។

គួរជម្រាបថា ក្នុងឱកាសអបអរខួបលើកទី៨ នៃការដាក់បញ្ចូលចាបុីដងវែង ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្ការយូណេស្កូ តារាចម្រៀងមួយចំនួនបានបញ្ចេញ MV ចម្រៀងថ្មីរបស់ខ្លួន ដែលសុទ្ធសឹងតែមានការលាយបញ្ចូលដោយឧបករណ៍ភ្លេចបុរាណខ្មែរមួយនេះ ដែលរួមមាន នេន ទុំ; ខេម និងលោក ព្រាប សុវត្ថិ។ ខណៈចម្រៀងទាំង ៣បទនេះ សុទ្ធតែមានអត្ថន័យនៃការលួងលោមស្នេហា ព្រមទាំងចំណុចពិសេសរៀងខ្លួន និងទទួលបានការគាំទ្រផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា