Connect with us

ជីវិតកម្សាន្ដ

អតីត​ Miss Earth កែវ សេង​លី​ហួរ លើកឡើងបទ ពិសោធធ្លាប់ឆ្លងកាត់ក្នុងវិស័យបវរកញ្ញា

បានផុស

នៅ

បន្ទាប់ពីឆ្លងកាត់បទពិសោធច្រើនកន្លងមក នៅក្នុងវិស័យបវរកញ្ញាទាំងលើឆាកជាតិនិងអន្តរជាតិកញ្ញា កែវ សេង​លី​ហួរ អតីត ​Miss Earth និង ​Miss Grand Cambodia បាន​ទម្លាយនូវបទពិសោធដែលខ្លួនធ្លាប់ឆ្លងកាត់ក្នុងវិស័យបវរកញ្ញានាពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខរៀបរាប់ឆន្ទ:និងបទពិសោធពីសំណាក់ កែវ សេង​លី​ហួរ នេះធ្វើឡើងស្របពេលដែលបវរកញ្ញាភពផែនដីកញ្ញា ដេត ស្រីនាឌ តំណាងឲ្យប្រទេសកម្ពុជាចេញមុខបកស្រាយជុំវិញរឿងរ៉ាវដកខ្លួនមិនចូលរួមប្រកួតកម្មវិធី Miss PIanet International 2024 នៅថ្ងៃប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមការរៀបរាប់របស់កញ្ញា កែវ សេ ង​លី​ហួរ បាននិយាយថា នាងសុំចេញមតិយោបល់បន្តិចក្រោយបានស្ដាប់ការបកស្រាយរបស់គាត់ហើយ។ នាងយល់ពីការមើលងាយពីការមិនឲ្យតម្លៃមិនថាប្រទេសជិតខាង មិនថាប្រទេសដទៃ មិនថា ប្រទេសគ្នាឯង ដែលមិនឲ្យតម្លៃប្រទេសយើង។ នាងយល់ ដោយសារតែនាងក៏ធ្លាប់ជួបបញ្ហានេះច្រើនរាប់មិនអស់ មិនថានៅលើឆាកអន្តរជាតិ ឬនៅក្នុងប្រទេសធ្លាប់ជួបហើយ។ ប៉ុន្តែយើងត្រូវគិតឡើងវិញថា អំឡុងពេលនេះយើងកំពុងតែប្រកួតស្រោចស្រង់មុខមាត់របស់ប្រទេសយើង។

កែវ សេ ង​លី​ហួរ បាននិយាយទៀតថា ដូច្នេះទោះជាមានបញ្ហាអ្វីក៏ដោយមិនថាធ្ងន់ ឬក៏ស្រាល ឬក៏យើងទទួលយកមិនបានខ្លាំងសូមប្រាប់ខ្លួនឯងថា ទ្រាំសិនព្រោះពេលនេះជាពេលប្រឡងសំខាន់កម្មវិធីរៀបចំឡើងនៅប្រទេសរបស់យើងយើងជាម្ចាស់ផ្ទះ។ ពេលនោះហើយយើងត្រូវតែរឹងមាំយើងត្រូវតែបង្ហាញពីសមត្ថភាពរបស់យើង ព្រោះយើង ជាម្ចាស់ផ្ទះនៅពេលដែលយើងធ្វើបានជោគជ័យអ្វីៗវានឹងល្អហើយរឿងដែលកើតឡើងមិនល្អសម្រាប់យើងគេមើលងាយប្រ ជាជនយើងគេមិនឲ្យតម្លៃយើងទុកវាមួយកន្លែងសិន ប្រមូលអារម្មណ៍ដើម្បីប្រកួតយកភាពជោគជ័យ មិនថាយើងទទួលបានលំដាប់រង់ឬក៏លំដាប់ណាមួយក៏ដោយ។

នាងបន្តថាពេលដែលយើងជោគជ័យរឿងដែលយើងខំលាក់ទុក យើងអាចបកស្រាយនៅពេលក្រោយបានតើសំខាន់ភាពជោគជ័យ នៅពេលនោះគេ នឹងឃើញពីសមត្ថភាពរបស់យើង។ សំខាន់ពេលនេះយើងត្រូវ តែប្រកួតឲ្យចប់បង្ហាញពីសមត្ថភាពរបស់ម្ចាស់ផ្ទះឱ្យពិភពលោកគេបានឃើញពីសម្ថភាពរបស់យើង ឲ្យគេដឹងថា ការមើលងាយរបស់ពួកគេទៅលើប្រទេសរបស់យើងគឺគិតខុសទាំងស្រុង។

កែវ សេ ង​លី​ហួរ បញ្ជាក់ថាការចេញមតិរបស់នាងខ្ញុំគឺមានតែប៉ុណ្ណឹង អ្នកទាំងអស់គ្នាក៏ធ្លាប់ដឹងហើយថា ខ្ញុំជាមនុស្សម្នាក់ដែលមានការចូលរួមប្រកួតជាច្រើនចេញទៅឆាកអន្តរជាតិក៏ច្រើនដែរ អ៊ីចឹងខ្ញុំធ្លាប់ជួបបញ្ហាទាំងអស់ហ្នឹងជាច្រើនខ្ញុំដឹងថានៅពេលដែលខ្ញុំនិយាយទៅ គឺមិនបានអ្វីមកវិញទេព្រោះក៏រឿងបានចប់ ហើយប៉ុន្តែខ្ញុំចង់ប្រាប់ដល់ប្អូនៗជំនាន់ក្រោយបើសិន ជាពួកគាត់មានចិត្តមោះមុតក្លាហានចង់ចូលរួមប្រកួតដើម្បីក្នុងកម្មវិធីតំណាងឲ្យប្រទេសកម្ពុជា សូមគាត់តាំងចិត្តតាំងកាយ លះបង់ពេលវេលានិងបេះដូងធ្វើ ឲ្យបានល្អកុំឲ្យមានកំហុសខុសឆ្គងជាលើកទី ១ ២ ៣ ឬទៅថ្ងៃអនាគត”។

អតីត ​Miss Earth និង​ Miss Grand Cambodia កែវ សេង​លី​ហួរ លើកឡើងបន្ថែមថា ប្រជាជនកម្ពុជាទាំងស្រឡាញ់ដាក់ចិត្តដាក់កាយ លះបង់ទាំងថវិកាដើម្បីឲ្យម្ចាស់ផ្ទះ ឬតំណាងប្រទេសកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ដើម្បីមុខមាត់ប្រទេស។ នាងថាការបញ្ចេញមតិនេះនាងមិនកាន់ជើងអ្នកណា ក៏មិនបន្ទោសអ្នកណាដែរ (មិនបន្ទោសហ្វេនមិនបន្ទោសបវរេកញ្ញាមិនបន្ទោសម្ចាស់កម្មវិធី)។ ប៉ុន្តែគ្រាន់តែចង់ឲ្យមានហេតុផលមួយដោយសមស្របឲ្យប្រជាជនខ្មែរយើងគាត់បានយល់៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៥ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម