Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសចេញដីកាកោះហៅតារា​សម្ដែង និង​ពិធីករ ​ ​Rattapoom ពាក់ព័ន្ធ Icon Group

បានផុស

នៅ

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បើយោងតាមប្រភពពីព័ត៌មានថៃបានបញ្ចាក់ឲ្យដឹងថា ប៉ូលិស​បាន​ចេញ​ដីកា​កោះហៅ​តារា​ចម្រៀង និង​ជា​តារា​សម្ដែង​ប្រុស Rattapoom Tokongsup​ ដែលជាប់ពាក់ព័ន្ធពី​បទ​ឆបោក​ដោយ​ចេតនា ​ទាក់​ទង​នឹងក្រុមហ៊ុន The Icon Group។

ផ្អែកតាមការស៊ើបអង្កេតក្រុមប៉ូលិសបានបញ្ចាក់ថា តារាប្រុសវ័យ៤០ឆ្នាំរូបនេះបានទាមទារប្រាក់ ២០លានបាត ពី CEO នៃ The Icon Group ។ អាស្រ័យហេតុនេះ នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ (CSD) បានសង្ខេបឯកសារ និងបញ្ជាឲ្យកោះហៅឈ្មោះ Rattapoom Tokongsup មករាយការណ៍ពីបទល្មើសឆបោកដោយចេតនា។ ការសង្ខេបឯកសារនេះធ្វើឡើងបន្ទាប់ពីអ្នកស៊ើបអង្កេត CSD បានសួរចម្លើយលោកស្រី Panjarat Kanokrakthanaphon (ថៅកែ Pan) នៅពន្ធនាគារពិសេស ទីក្រុងបាងកកកាលពីសប្តាហ៍មុន។

មិនត្រឹមតែប៉ុណ្ណឹងទេ អាកប្បកិរិយាអ្នកទារលុយក្នុងថតសំឡេង ក៏ដូចជាសក្ខីកម្មរបស់ថៅកែ Pan នៅតែមិនទាន់គ្រប់គ្រាន់ដើម្បីកំណត់ការចោទប្រកាន់ពីរឿងទ្រព្យសម្បត្តិដូចពាក្យចចាមអារ៉ាមកន្លងមក។ ទោះជាយ៉ាងនេះក្តី ទង្វើនេះត្រូវបានចាត់ទុកថា មានចេតនាក្លែងបន្លំ ទើបសមត្ថកិច្ចបញ្ជាឲ្យលោក Rattapoom ជួបជាមួយអ្នកស៊ើបអង្កេត និងប្រកាសពីបទល្មើសរបស់គាត់។

បន្ទាប់ពីឈានដល់ការសន្និដ្ឋាន អ្នកស៊ើបអង្កេតបានចេញដីកាកោះហៅដំបូង ទៅកាន់អាសយដ្ឋានអចិន្ត្រៃយ៍របស់លោក Rattapoom Tokongsup​ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ទោះបីជាកាលបរិច្ឆេទពិតប្រាកដនៃការកោះហៅមិនត្រូវបានប្រកាសក៏ដោយ តាមច្បាប់ដើមបណ្តឹងត្រូវបង្ហាញខ្លួននៅចំពោះមុខអ្នកស៊ើបអង្កេតក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីទទួលបានដីកា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ុស្ដិ៍លេខ៣បញ្ឈប់បុគ្គលិក ពិធីករព័ត៌មាន Num Kanchai​ ក្លាយជាផ្ទាំងស៊ីបគេចោទសួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម