Connect with us

ជីវិតកម្សាន្ដ

ជីវិតផ្លាស់ប្ដូរ ក្រោយ សុភ័ក្រ កុសុម៉ា មកធ្វើជាពិធីការិនី

បានផុស

នៅ

សុភ័ក្រ កុសុម៉ា បានផ្លាស់ប្ដូរជីវិត១៨០ដឺក្រេ ទាំងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ ក្រោយមានឱកាសធ្វើជាពិធីការិនី បន្ទាប់ពីចំណាយពេល១០ឆ្នាំជាងលើវិស័យចម្រៀងតាំងពីក្មេងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៣ ឆ្នាំ អ្នកនាង សុភ័ក្រ កុសុម៉ា ដែលជាតារាស្រីសម្ដីចាក់ទឹកមិនលិចរូបនេះ បានវិឌ្ឍន៍ខ្លួនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យមហាជនតែងតែផ្ទុះសំណើចជាមួយភាពរួសរាយរាក់ទាក់ និងថ្វីមាត់មិនចេះរីងស្ងួតរបស់នាង។ នៅឆ្នាំ ២០១៦ អ្នកនាង សុភ័ក្រ កុសុម៉ា ទទួលបានការផ្ដល់ឱកាសពី លោក តាប៊ុយ ពិធីករកម្មវិធី “ពេញឬចិត្តអត់” ឲ្យធ្វើជាពិធីការនី ដោយត្រឹមតែមួយ Episode សោះបង្កការភ្ងាក់ផ្អើល និងផ្ទុះការគាំទ្រជាខ្លាំងដោយមិននឹកស្មានដល់។ ចាប់តាំងពីលេចមុខនៅក្នុងកម្មវិធី “ពេញឬចិត្តអត់” រួចមកសន្ទុះនៃការគាំទ្រ អ្នកនាង សុភ័ក្រ កុសុម៉ា កាន់តែល្បីសុសសាយ បានជំរុញឲ្យអ្នកនាងបង្កើតក្រុមតន្ដ្រីនៅចុងឆ្នាំ ២០១៩ ហើយលើសពីនោះ Kosama Entertainment ក៏បានទៅដោយរលូនរហូតមកដល់សព្វថ្ងៃ។

បើក្រឡេកមកមើលពីគ្រួសារវិញ តារាចម្រៀងនិងពិធីការិនីរូបនេះ តែងតែបង្ហោះវីដេអូរីករាយពីក្រុមគ្រួសារហូរហែរ ពិសេសអ្នកម្ដាយដែលក្រមិចក្រមើមចាក់សម្ដីគ្នាជាមួយកូនស្រី បង្កជាការសប្បាយរីករាយទៅដល់អ្នកគាំទ្រ។ ទន្ទឹមនឹងទទួលបានជោគជ័យលើវិថីសិល្បៈ តារាស្រអែមស្រស់ និងពូកែវោហារ បានប្រកាសចូលរោងការជាមួយបុរសសង្ហារម្នាក់ ក្រោយប្រើប្រាស់ទំនាក់ទំង private ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ កាលពីថ្ងៃទី ៣-៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីជាច្រើននាក់ផងដែរ៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម