ជីវិតកម្សាន្ដ
លោក សួន ពិសិដ្ឋ ចែករំលែកបទពិសោធ ២ចំណុច ក្នុងការនិពន្ធភ្លេង និងបទចម្រៀង
លោក សួន ពិសិដ្ឋ កន្លងមកបានសាងស្នាដៃជាច្រើន តាមរយ:ការនិពន្ធបទចម្រៀងល្បី និងពិរោះៗ សម្រាប់អ្នកសិល្ប:ចាស់ក្មេងប្រុសស្រីច្រើនដួង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ លោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្តែងទៀតផង។

ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យសិល្ប:និងការនិពន្ធយូរឆ្នាំលោក សួន ពិសិដ្ឋបានបង្ហាញនូវគន្លឹះមួយចំនួ នក្នុងការតែងនិពន្ធបទភ្លេងនិងចម្រៀងខណ:លោកថាការនិពន្ធបានល្អផ្អែកទៅលើចំណុចដូចខាងក្រោមនេះ៖
១.តែងនិពន្ធទំនុកច្រៀងភាគច្រើនអ្នកចេះអក្សរចូលចិត្តស្ដាប់បទចម្រៀង កំណាព្យ គឺអាចតែងនិពន្ធបាន ប៉ុន្តែក៏មិនមែនងាយស្រួលនោះដែរ នៅតែត្រូវការរៀនស្វែងយល់ ទេពកោសល្យ និស្ស័យពីកំណើត (ដុងពីកំណើត) និងដកស្រង់បទពិសោធ។
២. តែងនិពន្ធបទភ្លេង គឺមិនសូវមានអ្នកអាចតែងនិពន្ធបានច្រើននោះទេ ចាំបាច់ដំបូងបង្អស់ គឺត្រូវការមាននិស្ស័យពីកំណើត (ដុងពីកំណើត) ទេពកោសល្យនិងត្រូវរៀនសូត្រអំពីជំនាញតន្រ្តីជំនាញតែងនិពន្ធបទភ្លេង រៀនជំនាញឧបករណ៍តន្រ្តីព្យាណូ និង ឧបករណ៍តន្រ្តីផ្សេងៗបន្ទាប់បន្សំនេះឲ្យបានត្រឹមត្រូវច្បាស់លាស់ពីលោកគ្រូអ្នកគ្រូ មានចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់បណ្ឌិតពីមហាវិទ្យាល័យតូតន្រ្តី នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ក្នុងស្រុកឬក្រៅស្រុក និងស្វែងយល់ដកស្រង់បទពិសោធហើយត្រូវដើរឲ្យទាន់ Trend សម័យកាលថ្មីៗជានិច្ចនៃការតែងនិពន្ធបទភ្លេងតាមបែបវិទ្យាសាស្រ្តដោយប្រើប្រាស់គ្រឿងឧបករណ៍បច្ចេកវិទ្យាកុំព្យូទ័រ ប្រូហ្គ្រាមសបវ័រ ផ្លាក់អុីន ឌីជីថល ម៊ីចស៊ីងខន់សូល ។

លោក សួន ពិសិដ្ឋ បានបន្ថែមថាទាំងនោះទើបហៅ ថា ជាអ្នកតែងនិពន្ធបទភ្លេងដែលមានគ្រប់លក្ខណៈសម្បត្តិចេះពិតប្រាកដ និងមានសមត្ថភាពពិតប្រាកដ ហើយក៏មិនសូវមានធនធានបុគ្គលបែបនេះដែរនៅស្រុកយើង។ ហើយក៏មិនងាយនិងតែងនិពន្ធបានដោ យងាយស្រួលនោះដែរ។ ម្យ៉ាងបើបានជាចេះដឹងហើយពូកែហើយ សូមកុំងើយវានាំឲ្យស្កក ត្រូវឱនដាក់គ្រាប់វានាំឲ្យបានភោគផល តែមិនមែនឱនឲ្យគេជាន់នោះទេទើបវាខុសគ្នា។
សូមបញ្ជាក់ថាអ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈមិនថាការសម្ដែងភាពយន្ដ ឬការតែងនិពន្ធបទចម្រៀងប្រភេទស្នេហាមនោសញ្ចេតនា បទប្រភេទជីវិត លើកកម្លាំងចិត្តជាពិសេសទៅទៀតនោះ គឺបទសម្រាប់លើកឡើងពីមោទនភាពរបស់ប្រទេសជាតិផ្ទាល់តែម្ដង៕ អត្ថប៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?