ជីវិតកម្សាន្ដ
តារាសម្តែង សួង សាខារ៉ានីត ចង់ឃើញការដាក់ភ្លើងបំភ្លឺផ្លូវជាតិឆ្លងខេត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់
ក្នុងនាមជាប្រជាពលរដ្ឋ និងតារាសម្តែងស្រីស្អាត សួង សាខារ៉ានីត បានចេញមកបង្ហាញពីគោលបំណងដោយស្នើសុំឱ្យមានការដាក់ភ្លើងបំភ្លឺផ្លូវជាតិ ឆ្លងពីខេត្តមួយទៅខេត្ត ដើម្បីជាការកាត់បន្ថយគ្រោះថ្នាក់គ្រោះចរាចរណ៍។

គេកត់សម្គាល់ថាសព្វថ្ងៃនេះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅបន្តកើតមានជាបន្តបន្ទាប់ ខណ:ការបើកបរមួយចំនួនហាក់នៅមានការធ្វេសប្រហែស និងមិនចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអ្នកធ្វើដំណើរតាមម៉ូតូនិងងរថយន្ត។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ខ្លះគ្រាន់តែរងការខូចខាតឬរងរបួស ដោយឡែកមួយចំនួនទៀត គឺជីវិតត្រូវបានផ្លាស់ប្តូរទាំងស្រុងមានអ្នកខ្លះបាត់បង់សមាជិកគ្រួសារដ៏សំខាន់។ រីឯអ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ ឬត្រូវពិការជាដើម។
ងាកមកចាប់អារម្មណ៍តារាសម្តែង សួង សាខារ៉ានី បានលើកឡើង ដោយនាងចង់ឃើញការដាក់ភ្លើងបំភ្លឺតាមផ្លូវជាតិទៅតាមបណ្តាខេត្ត។ សាខារ៉ានីត បាននិយាយថា “បញ្ហារឿងភ្លើងបំភ្លឺផ្លូវជាតិឆ្លងពីខេត្តមួយទៅខេត្តមួយគួរតែមានចំណាត់កាដាក់ហើយ ព្រោះងងឹតនិងគ្រោះថ្នាក់ស្លាប់កាន់តែច្រើនទៅៗហើយ សូមមេត្តាជួយៗផង”។

គួររម្លឹកថា តារាសម្តែងតរូបស្រស់ សួង សាខារ៉ានីត កាលពីថ្មីៗកន្លងទៅនាងក៏បានចេញមុខអំពាវនាវដល់អ្នកបើកបររថយន្តដែលធ្វើដំណើតាមដងផ្លូវឲ្យមានការប្រុងប្រយ័ត្ន ពិសេសអ្នកបើកបររថយន្ត(ឡាន) កុំបើកលឿនពេកក្រែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ នាងបញ្ជាក់ថា ពេលបើកបរលឿនមិនត្រឹមបង្កជាគ្រោះថ្នាក់នោះទេគឺវា ក៏ជាឥទ្ធិពលមួយមិនល្អសម្រាប់អ្នកធ្វើដំណើរជាមួយគ្នាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ