Connect with us

ជីវិតកម្សាន្ដ

មហាសេដ្ឋីចិន Zhou Hongyi ស្រាប់តែមុខក្នុងភាពយន្តបែបស្នេហាលើកដំបូង

បានផុស

នៅ

យោងតាមសារព័ត៌មាន Jiupai ខ្សែភាពយន្តដែលមានចំណងជើងថា «Reigniting Life: The Hidden Hacker Stunning the World» មានតួអង្គមហាសេដ្ឋីចិន Zhou Hongyi ដែលជាប្រធាន និងជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Qihoo 360 បានដើរតួជាជាមេដឹកនាំនៃសម្ព័ន្ធក្រុម Hacker ដែលវិនិយោគ ១០០ ពាន់លានយន់ (១៣.៧៨ពាន់លានដុល្លារ) ទៅក្នុងគម្រោង AI ដែលដឹកនាំដោយតួអង្គសំខាន់ៗ។

ភាពយន្តនេះបន្តពីរឿងកូនប្រុសរបស់ប្រធានសាជីវកម្មដ៏មានឥទ្ធិពលម្នាក់ ដែលធ្វើការអនាមិកក្រោមការបញ្ជារបស់ឪពុកគាត់ ហើយលួចលាក់លួចស្រលាញ់នារីសម្អាតម្នាក់ ដែលប្រែទៅជាអតីតមិត្តរួមថ្នាក់វិទ្យាល័យរបស់ឪពុកគាត់។ តួអង្គ Zhou ក៏សម្តែងឈុតឆាកសកម្មភាព ដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនវ័យក្មេង។ រឿង​ភាគ​នេះ​លាយ​បញ្ចូល​មនោសញ្ចេតនានៅ​កន្លែង​ធ្វើការ រួម​ទាំង​ការ​ចាប់​ផ្តើម​អាជីវកម្ម និង​ការ​អភិវឌ្ឍ AI ផងដែរ។

ផលិតដោយក្រុមហ៊ុនរបស់លោក Zhou Hongyi រឿងនេះត្រូវបានសរសេរយ៉ាងឆាប់រហ័សក្នុងមួយថ្ងៃ ហើយថតត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើវេទិកាវីដេអូ ដែលទទួលបានការចូលមើលរាប់ពាន់ដងយ៉ាងឆាប់រហ័ស ដោយមានអ្នកទស្សនាមួយចំនួនសរសើរពីរឿងកំប្លែង និងឈុតឆាកទាក់ទាញ ខណៈអ្នកផ្សេងទៀតរិះគន់ឈុតបំផ្លើសរបស់វា។

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះធ្លាប់បានចែករំលែកនៅក្នុងបទសម្ភាសន៍មួយថា​គាត់ចូលចិត្តរឿងខ្លីៗដែលមាន CEO លេចធ្លោ​​ ជាប្រភេទដែលកាន់តែមានប្រជាប្រិយភាពនៅលើវេទិកាវីដេអូ។ គាត់បានកត់សម្គាល់ថា «ខ្ញុំមិនមើលកម្មវិធីទូរទស្សន៍ទេ ខ្ញុំមើលរឿងខ្លីៗអំពី CEO លេចធ្លោ» ។

គួរបញ្ចាក់ថា លោក Zhou Hongyi គឺជាសហគ្រិនមហាសេដ្ឋីចិន គាត់គឺជាសហស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសន្តិសុខអ៊ីនធឺណែត Qihoo 360។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ គាត់ជាប់ចំណាត់ថ្នាក់លេខ ៤៥ នៅលើតារាង Forbes China Rich List 2018 និង #135 នៅលើ Forbes Billionaires 2018 ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ៤.៧ពាន់លានដុល្លារ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Li Ziqi បញ្ឆេះភាពចម្រូងចម្រាស ក្រោយប្រាប់ដំបូន្មានប្រឆាំងនឹងការក្លាយជាអ្នកដឹកនាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម