ជីវិតកម្សាន្ដ
លីវ ជីលី ចាត់ទុកថា ដេត ស្រីនាឌ ខ្វះការតស៊ូ អត់ធ្មត់ និងទំនួលខុសត្រូវ
អតីតបវរកញ្ញាដែលជារៀមច្បងកញ្ញា លីវ ជីលី បានចាត់ទុកថាបវរកញ្ញា ដេត ស្រីនាឌ នៅមានភាពក្មេងខ្ចីនៅឡើយពិសេសគឺខ្វះការតស៊ូ អត់ធ្មត់ ទំនួលខុសត្រូវនិងខ្វះអ្វីៗជាច្រើនទៀត។
ការចេញមុខលើកឡើងពីសំណាក់កញ្ញា លីវ ជីលី នាពេលនេះបានធ្វើឡើងបន្ទាប់ពីនាងបានឃើញកាបកស្រាយរបស់ ដេត ស្រីនាឌ ពីមូលហេតុនៅពីក្រោយដែលធ្វើឱ្យនាងសម្រេចធ្វើចិត្តពហិការ មិនចូលរួមការប្រកួតកម្មវិធី Miss Planet International នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្មីៗកន្លងមកនេះ ។

អតីតបវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បាននិយាយថា “ក្រោយពីបានស្តាប់ការបកស្រាយចប់សព្វគ្រប់ បងក៏អត់មានអី្វត្រូវនិយាយទៀតទេ ប្អូននៅក្មេងខ្ចីនៅឡើយ ខ្វះការតស៊ូ អត់ធ្មត់ ទំនួលខុសត្រូវខ្វះអ្វីៗជាច្រើនទៀតអ៊ីចឹងសូមមហាជនបញ្ចប់ត្រឹមនេះចុះ”។

សូមបញ្ជាក់ថា កញ្ញា ដេត ស្រីនាឌ បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះបានចេញមកបញ្ជាប់ប្រាប់ពីហេតុផលដកខ្លួនមិនចូលរួមប្រកួតកម្មវិធី MPI 2024 កាលពីថ្ងៃប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈនៃការបកស្រាយរបស់ ដេត ស្រីនាឌ បានបញ្ជាក់ថា ការសម្រេចចិត្តមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័តត្រនោះ គឺដោយសារនាងបានឃើញពីការមើលងាយ ដែលមិនឱ្យតម្លៃខ្មែរ អំឡុងពេលថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្ត ។ដេត ស្រីនាឌ បានបង្ហាញហេតុផលថា “ខ្ញុំឈឺចាប់ខ្លាំងបំផុតរឿងដែលកើតឡើងនៅខេត្តសៀមរាប ជាថ្ងៃថតឈុតតំណាងជាតិ…ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ដែលគេមិនឲ្យតម្លៃខ្មែរ គេមើលងាយខ្មែរយើងនិងមើលងាយប្រជាជនរបស់ខ្ញុំ”៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ