Connect with us

ជីវិតកម្សាន្ដ

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

បានផុស

នៅ

ក្រោយមានការវែកញែក និងលើកឡើងទាក់ទងនឹងបទ “សែកមន្ត” Jonathan អ្នកដឹកនាំសម្ដែង ក្នុងចម្រៀងមួយបទនេះ បានកែតម្រូវប្លង់មួយចំនួន និងធ្វើការបកស្រាយ ៣ចំណុចធំ ទាក់ទងនឹងចំណងជើង ក៏ដូចជាកម្មសិទ្ធិបញ្ញា សម្លៀកបំពាក់ រួមនឹងតុក្កតាឡាប៊ូប៊ូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអះអាងជុំវិញការដាក់ចំណងជើងនេះ លោក Jonathan ពន្យល់ថា “សេកមន្ត” ឬ “សែកមន្ត” គឺយកតាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ខណៈពាក្យទាំងនេះ គឺអាចប្រើបានពីរ ដោយអាចប្រើ “សេកមន្ត” ក៏បាន ប្រើ “សែកមន” ក៏បាន ប៉ុន្តែសម្រាប់ការនិយមប្រើ គឺ “សែកមន្ត”។

ឯកម្មសិទ្ធិបញ្ញាវិញ លោកថា បទនេះជាបទមេឡូឌីថ្មីដែលខាងផលិតកម្ម Galaxy Navatra បានសហការជាមួយ លោក សុខោទ័យ (ម្ចាស់កម្មសិទ្ធិ) តែលើពាក្យពោលខាងមុខប៉ុណ្ណោះ។ ទោះយ៉ាងណា ក្រុមការងារពិតជាបានយកចិត្តទុកដាក់ និងគោរពកម្មសិទ្ធិបញ្ញា។

ដោយឡែក ចំពោះសម្លៀកបំពាក់តួអង្គក្នុងសាច់រឿង សម្រាប់តារាចម្រៀងជួរមុខ លោក ព្រាប សុវត្ថិ ស្លៀកឯណេះវិញ លោកបញ្ជាក់ថា គឺមិនមែនជាតួអង្គស្តេច ឬ ព្រះមហាក្សត្រអង្គណានោះទេ តែជាសម្លៀកបំពាក់គ្រូអាគម ដែលហៅថា «ទេវបុត្រកាមទេព» ។ ខណៈជុំវិញ ការកែច្នៃនិងដំឡើងឈុតនេះឡើង អ្នកច្នៃម៉ូត ក៏បានលើកបង្ហាញពីព័ស្តុតាង នៃការបំផុតគំនិតផងដែរ ដោយដកស្រង់ចេញពីតួអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា និងត្រូវបានច្នៃតាមបែបសហសម័យ ឱ្យស៊ីទៅនឹងបទចម្រៀងថ្មីនេះ។

ចំណែកការដាក់បង្ហាញ តុក្កតាឡាប៊ូប៊ូ នៅក្នុង MV ចម្រៀងមួយបទនេះ លោក Jonathan បានឱ្យដឹងដែរថា  បានកែសម្រួលប្លង់មួយចំនួន ឯកាលមិនទាន់កែនៅជិតប្លង់ចាប៉ីនៃ MV គឺបានកែមកកន្លែងប្លង់ MV នៃភ្លេងកណ្ដាលនៃចម្រៀងវិញ គឺគម្លាតមានពីប្លង់ចាប៉ីនៃ MV ។ ខណៈគោលបំណងនៃការបូកផ្សំការរាំ តុក្កតាឡាប៊ូប៊ូ ក្នុងចម្រៀងមួយបទនេះ ក៏ព្រោះតែចង់ផ្សារភ្ជាប់ការកម្សាន្តជាមួយរូបភាព និងចង្វាក់រាំនេះ ធ្វើឱ្យទស្សនិកជនដែលជាយុវវ័យបានរីករាយប៉ុណ្ណោះ។

លោកគូសបញ្ជាក់ថា តែទោះជាយ៉ាងណា ការកែតម្រូវខាងលើនេះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់លោក ក្នុងនាមជាអ្នកដឹកនាំសម្ដែងនៃបទនេះ ហើយលោកនឹងនៅតែទទួលយកការកែតម្រូវជានិច្ចដោយស្មោះត្រង់ បើមានការចង្អុលបង្ហាញណាមួយពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ។

អ្នកដឹកនាំសម្តែងរូបនេះ បន្ថែមថា ចំណេះដឹងរបស់ខ្លួននៅមានកម្រិត តែយ៉ាងណាលោកក៏ព្យាយាមខិតខំកែលម្អ បើមានការឆ្គាំឆ្គងដោយប្រការណាមួយ ព្រោះខ្លួនមិនមានចេតនាណា ចង់ឱ្យប៉ះពាល់ដល់កេរដំណែលដូនតានោះឡើយ។
ហើយក្នុងនាមជាយុវជនសិល្បៈជំនាន់ក្រោយ លោកសន្យាថានឹងព្យាយាមខិតខំធ្វើឱ្យបានល្អ និងកែប្រែ ដោយភាពស្មោះត្រង់។

គួរជម្រាបថា «សែកមន្ត​» ចម្រៀងថ្មីរបស់ផលិតកម្មខ្នាតយក្ស Galaxy Navatra ផលិតឡើងក្នុងឱកាស ដើម្បីជាការអបអរសាទរគម្រប់ខួប ៨ឆ្នាំ នៃការដាក់ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ច័ន្ទសីម៉ា ច្រៀងនិងតុបតែងតែងខ្លួនក្នុងឈុតបុរាណ អមជាមួយអ្នកលេងចាប៉ីជាង ១០០នាក់ ដោយផលិតជាពីរ Version ប្រុសនិងស្រី។ តួយ៉ាង ចម្រៀងមួយបទនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងរយះពេលប៉ុន្មានថ្ងៃនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម