Connect with us

ជីវិតកម្សាន្ដ

នាយ តាក់ស៊ី មានសង្ឃឹមខ្លះហើយ ខណ:ថ្នាក់ដឹកនាំនិងសប្បុរសជន ឧបត្ថម្ភថវិកាសង្គ្រោះជីវិត

បានផុស

នៅ

តារាកំប្លែងនាយ តាក់ស៊ី ថ្មីៗនេះ បានលើកដៃសំពះដង្ហើយសុំជំនួយសប្បុរសជន ដើម្បីព្យាបាលជំងឺនិងប្តូរក្រលៀនសង្គ្រោះជីវិតខណ:ដែលការដូរក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួន ៥ម៉ឺនដុល្លារ។

បន្ទាប់ពីឃើញការអំពាវនាវ និងមានក្តីអាណិតអាសូរដល់តារាកំប្លែងរូបនេះ មកទល់ពេលនេះ សង្កេតឃើញមានថ្នាក់ដឹកនាំកំពូលនិងសិល្បករសិល្បការិនីខ្មែរមួយចំនួន បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះជីវិតតារាកំប្លែងជើងចាស់នាយ តាក់ស៊ី អំឡុងពេលដែលកំពុងត្រូវការជំនួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងនាយ តាក់ស៊ី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្លែងអរគុណដូច្នេះថា សូមគោរពអរគុណ និងសូមជូនពរសម្តេចបរវធិបតី និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ព្យាបាលជំងឺដល់រូបខ្ញុំបាទ។ អរគុណដល់ថ្នាក់ដឹកនាំនិងមេៗព្រមទាំងមិត្តភក្កិបងប្អូនហ្វេនៗ ដែលបានឧបត្ថម្ភថវិការដល់រូបខ្ញុំបាទផ្ទាល់សម្រាប់ព្យាបាលជំងឺ (ខ្ញុំបាទនៅខ្វះច្រើនណាស់)។

ទោះបីជាយ៉ាងណាតារាកំប្លែងនាយ តាក់ស៊ី នៅតែបន្តការអំពាវនាវសុំជំនួយពីសប្បុរសជន ដើម្បីបានប្រាក់ព្យាបាលជំងឺនិងវះកាត់ដូក្រលៀនផងដែរ។ នាយ តាក់ស៊ី បានលើកឡើងថា សូមបងប្អូនជួយខ្ញុំឱ្យបានប្តូរក្រលៀនផងខ្ញុំចង់រស់ណាស់។

ដោយឡែកសមាគមសិល្បករខ្មែរនៅយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ បានអំពាវនាវសប្បុរសជន ព្រមទាំងអ្នកសិល្ប:ចូលរួមបរិច្ចាគថវិកាជួយដល់តារាកំប្លែងនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ នាយ តាក់សុី កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែម ធ្វេីឱ្យខូចក្រលៀននិងជំងឺទឹកដក់ក្នុងសួតផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា នាយ តាក់សុី មានជម្រើសចុងក្រោយពីរ គឺទី១ ត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង និងជម្រើសទី២ គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម