ជីវិតកម្សាន្ដ
ឃើញជីវិតតស៊ូបុរសពិការវ័យចំណាស់ម្នាក់ ល្អហួស ទប់ទឹកភ្នែកមិនជាប់ និងជូនថវិកា ១០០ដុល្លារ
បវរកញ្ញាវ័យក្មេងជូរី ល្អហួស បានបង្ហាញអារម្មណ៍ក្តុកក្តួលរហូតទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញជីវិតតស៊ូបុរសពិការវ័យចំណាស់ម្នាក់ដើម្បីជីវិត តាមរយ:ការស៊ីឈ្នួលដឹកម្ហូបអាហារកុម្ម៉ង់ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត។
ម្ចាស់មកុដ Miss Preteen Junior Idol World 2024 យុវតី ជូរី ល្អហួស បានរៀបរាប់អារម្មណ៍ខ្លួនថា នាងបានកម្ម៉ង់របស់ញ៉ាំហើយនាងក៏ចេញទទួលយក ស្រាប់តែកែវភ្នែករបស់នាងទាំងគូរ បានក្រឡេកឃើញលោកតាដែលជាអ្នកដឹកជញ្ចូន ដែលមានជើងពិការទាំងសងខាងហើយម៉ូតូរបស់លោកតាប្រើកង់៤ ដើម្បីធ្វើជាមធ្យោបាយក្នុងការដឹកជញ្ចូន ។
ជូរី ល្អហួស បានបន្តថា “នាងខ្ញុំពិតជាអាណិតលោកតាខ្លាំងណាស់ តាគេតាយើងតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីតែក្រពះ នាងខ្ញុំសួរថា លោកតាអស់ប៉ុន្មានទាំងអាហាររបស់ចៅនិងថ្លៃដឹកជញ្ចូន? លោកតាឆ្លើយថា ទាំងអស់អស់តែ ៣មុឺនទេចៅ”។
បន្ថែមពីនេះ ល្អហួស លើកឡើងថា ពេលនោះនាងមានអារម្មណ៍ថាក្តុកក្តួល ទឹកភ្នែករលីងរលោង ហើយរូបនាងក៏បានជូនប្រាក់ទៅលោកតាពិការចំនួន ១០០ដុល្លាដើម្បីជួយសម្រាលទុក្ខលំបាកលោកតាបានខ្លះៗដល់គាត់។ ទង្វើនេះទទួលបានការសរសើរនិងគាំទ្រច្រើនពីសំណាក់មហាជនចំពោះទឹកចិត្តដ៏ល្អរបស់ ល្អហួស ដែលតែងជួយដល់អ្នកខ្វះខាត៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់