Connect with us

ជីវិតកម្សាន្ដ

ស្រីភីម ស្រាយចម្ងល់ក្រោយមានគេសួរថាបានទៅសួរសុខទុក្ខអតីតស្វាមីឬអត់?

បានផុស

នៅ

អ្នកនាង ស្រីភីម ដែលជាអតីតភរិយានាយ តាក់ស៊ី បានចេញមុខស្រាយចម្ងល់មហាជនអ្នកគាំ ទ្របន្ទាប់ពីមានការសួរនាំនិងខ្លះទៀតរិះគន់ថានាងមិ នបានទៅសួរសុខទុក្ខអតីតស្វាមីនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។

ឆ្លើយតបការសួរនាំរបស់ អ្នកគាំទ្រពាក់ព័ន្ធរឿងខាង លើអតីតតារាកំប្លែងស្រីភីម បានបញ្ជាក់ថានាងបាននាំកូនព្រមទាំងម្តាយទៅសួរសុខទុក្ខ នាយ តាក់ស៊ី អតីតស្វាមីតាំងពីថ្ងៃដំបូលម្ល៉េះ (ថ្ងៃទី១ចូលលាងឈា ម)ថែមទាំងមានថវិកាបន្តិចបន្តូចដើម្បីជូនដល់អតីតស្វាមីដើម្បីជួយសម្រួលបានខ្លះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ភីម បានបន្តទៀតថាក្រោយពីទៅលើកទី១ រួចហើយ នាងក៏បាននាំកូនទៅម្តងទៀតជាលើកទី២ ដើម្បីសួរសុខទុក្ខនិងផ្តល់កំលាំងចិត្តដល់អតីតស្វាមីដូច្នេះនាងបានស្នើឲ្យមហាជនឈប់ឆ្ងល់ទៀតទៅ និងបញ្ឈប់ការរិះគន់ឬគិតនូវភាពអវិជ្ជមានមកលើនាងថាមិនបានទៅសួរសុខទុក្ខនាយ តាក់ស៊ី។

ស្រីភីម បន្ថែមថាដោយសារតែអំឡុងពេលទៅសួរសុខទុក្ខនាយ តាក់ស៊ី ខ្លួនមិនបានថតរូបបង្ហោះទើបធ្វើ ឲ្យបងប្អូនខ្លះមិនដឹងនិងថែមទាំងរិះគន់មកលើនាងដោយគ្មានមូលហេតុ។ ម្យ៉ាងនាងចង់បានភាពស្ងប់ស្ងាត់ដោយមិនចង់ឲ្យមានភាពសើររើដល់ថ្នាក់ចុះផ្សាយនៅតាមសារព័ត៌មានផងដែរ។

តារាកំប្លែងនាយ តាក់ស៊ី ថ្មីៗនេះបានលើកក៏ដៃសំពះដង្ហើយសុំជំនួយសប្បុរសជនដើម្បីព្យាបាលជំងឺនិងដោះដូក្រលៀនសង្គ្រោះជីវិតខណ:ដែលការដូក្រលៀ នម្ខាងគឺត្រូវចំណាយលុយចំនួន៥ម៉ឺនដុល្លារ។លោកវេជ្ជបណ្ឌិតបានបញ្ជាក់ឲ្យដឹងថានាយ តាក់សុី មានជំរេីសចុងក្រោយពីរគឺ ទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដងនិងជំរេីសទី២គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម