ជីវិតកម្សាន្ដ
នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង
តារាកំប្លែងនាយ តាក់ស៊ី បានសម្តែងក្តីរំភើបខ្លាំងខណ:ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានចំណាយថវិកាជួយថ្លៃព្យាបាលជំងឺរបស់លោកទាំងស្រុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា ។

បើតាមការឲ្យដឹងពីសំណាក់តារាកំប្លែងនាយ តាក់ស៊ី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា “ខ្ញុំបាទនាយ តាក់ស៊ីនិងភរិយាក៏សូមគោរពថ្លែងអំណរអរគុណ ដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលបានចំណាយថវិកាព្យាបាលជំងឺរបស់ខ្ញុំទាំងស្រុង។
នាយ តាក់ស៊ី បានរៀបរាប់ថា “ខ្ញុំបាទនឹងគ្រួសារសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងពីរ សូមគោរពជូនពរ សូមឱ្យមានជោគជ័យមានសុភមង្គល សូមទេវតាជួយឃុំគ្រង អញ្ជើញទៅទីកន្លែងណាសុំបានក្តីសុខសេចក្ដីចម្រើន សូមអរគុណ ហើយក៏អគុណដល់លោកគ្រូ-អ្នកគ្រូពេទ្យផងដែរ ដែលយកចិត្តទុកដាក់ដល់រូបខ្ញុំបាទផងដែរ”។

គួរបញ្ជាក់ដែរថា តារាកំប្លែងនាយតាក់ស៊ី ត្រូវការដូក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួនខ្ទង់ ៥ម៉ឺនដុល្លារខណ:លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ឲ្យដឹងថានាយ តាក់សុី គឺមានជម្រើសសចុងក្រោយពីរ ទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដងនិងជម្រើសទី២គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ