Connect with us

ជីវិតកម្សាន្ដ

គួច ខេវិន ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យទុកសម្រាប់អនាគត ឬពេលមានជំងឺ

បានផុស

នៅ

ផលិតករកម្មវិធីកម្សាន្តជើងចាស់លោក គួច ខេវិន បានបំផុសនិងផ្តាំផ្ញើដល់សិល្បករសិល្បការិនីជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យសម្បត្តិដោយគុណធម៌ទុកសម្រាប់អនាគត ឬពេលមានជំងឺ ដើម្បីមានលទ្ធភាពព្យាបាលខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកគួច ខេវិន នេះ គឺដោយសង្កេតឃើញថា កន្លងមកមានសិល្បករសិល្បការិនីខ្មែរមួយចំនួនបានជួបការខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃ ដែលជាហេតុនាំឲ្យមានផលលំបាកសម្រាប់ខ្លួនឯង នៅពេលធ្លាក់ខ្លួនឈឺ ឬថ្ងៃអនាគត។ តួយ៉ាងដូចតារាកំប្លែងនាយ តាក់ស៊ី អំឡុងពេលធ្លាក់ខ្លួនឈឺ នាយគឺមានការខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺនិងការចំណាយផ្សេងៗជាដើម។

ក្នុងនាមរៀមច្បងនិងជាអ្នកសិល្ប:ជើងចាស់មួយរូប លោក គួច ខេវិន បានលើកជាគំនិតថា សូមផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិល្បករសិល្បការិនីជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យសម្បត្តិដែលរកបានប្រកបដោយសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់អនាគតរឹងមាំរបស់ខ្លួនផង។

តាមរយ:ការលើកឡើងខាងលើនេះ អាចជាសាដាស់តឿនស្មារតីសម្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ក្នុងការរៀបចំអនាគត ទន្ទឹមនឹងការខិតខំរកប្រាក់ ក៏ត្រូវសន្សំទ្រព្យសម្បត្តិដើម្បីមានជីវិតប្រសើរផងដែរ។

គួរបញ្ជាក់ថា លោក គួច ខេវិន ធ្លាប់បានដឹកនាំនិងគ្រប់គ្រងកម្មវិធីសិល្បៈរយៈពេលជាង ២០ឆ្នាំ មកហើយដែលក្នុងនោះកម្មវិធីដែលលោកផលិតចេញមកសុទ្ធតែបង្កប់ទៅដោយខ្លឹមសារអប់រំ បង្ហាញពីប្រពៃណីខ្មែរ និងអភិ​រក្សពីភាសាជាតិជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៣ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម