Connect with us

ជីវិតកម្សាន្ដ

Miss Mera Cambodia បង្កើតដោយកូនខ្មែរ បានរកឃើញម្ចាស់មកុដដំបូងគេហើយ

បានផុស

នៅ

ក្រោយដំណើរការអស់រយៈពេលជាច្រើនខែ ពេលនេះកម្មវិធី Miss Mera Cambodia 2024 បានរកឃើញនារីឯកដែលជាម្ចាស់មកុដកាលពីយប់មិញរួចទៅហើយ គឺកញ្ញា ថាន រតនា។

(ម្ចាស់មកុដ Miss Mera Cambodia 2024 កញ្ញា ថាន រតនា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាការបើកទំព័រថ្មីរបស់កម្មវិធី Miss Mera Cambodia ក៏ពិតមែន តែកម្មវិធីដែលកូនខ្មែរបានបង្កើតឡើងមួយនេះ វាពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជាកោតសរសើរដឹកដៃនៃការដឹកនាំ និងរៀបចំកម្មវិធីបានយ៉ាងល្អ។ ដោយកាលពីយប់មិញនេះ អ្នកទស្សនាតាមការ Live និងផ្ទាល់ បានសម្ដែងការភ្ញាក់ផ្អើលក្រោយការរៀបចំដ៏អស្ចារ្យរបស់កម្មវិធី Miss Mera Cambodia បង្កើតដោយកូនខ្មែរ កញ្ញា ខាត់ ស្រីច័ន្ទ ដែលជាអតីតលំដាប់រងទី៤ Miss Grand Cambodia 2020 មិនថា ភ្លើង ឆាក ភ្លេង កាមេរ៉ា និងសំលៀកបំពាក់បវរកញ្ញា គឺឃើញថាល្អច្រើន។

ទន្ទឹងនឹងនោះ កម្មវិធី Miss Mera Cambodia 2024 ក៏បានរកឃើញម្ចាស់មកុដដំបូងគេ គឺកញ្ញា ថាន រតនា ក្រោយចំណាយពេលវេលាអស់រយៈពេលជាច្រើនខែមកនេះ ហើយលំដាប់រងទីមួយបានទៅកញ្ញា លឹម ណាលី និងលំដាប់រងទី៣ បានទៅលើកញ្ញា សូ​ ពេជ្រវលក្ខណ៍។ បើក្រឡេកទៅមើលពីម្ចាស់កមុដវិញ នៅមិនទាន់ដឹងច្បាស់ថានឹងចេញទៅប្រកួតក្នុងកម្មវិធីណាមួយទេ ប៉ុន្តែតាមការបញ្ជក់របស់ម្ចាស់កម្មវិធី Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានឲ្យដឹងថា មានខាងកម្មវិធីអន្តរជាតិ ២ ៣ រួចមកហើយទាក់ទងមកដើម្បីបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួតតែកញ្ញានៅមិនទាន់សម្រេចចិត្តនៅឡើយទេ៕

(លំដាប់រងទី១ កញ្ញា លឹម ណាលី)

(លំដាប់រងទី២ កញ្ញា សូ​ ពេជ្រវលក្ខណ៍)

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម