ជីវិតកម្សាន្ដ
ពេជ្រ សួគ៌លី បកស្រាយរឿងប៉ូលិសចាប់វាស់កំពស់ ក្រោយមានការចុះផ្សាយផ្ទុយពីការពិត (មានវីដេអូ)
កញ្ញា ពេជ្រ សួគ៌លី ដែលគេស្គាល់ជាអ្នកផលិតវីដេអូបែបកំប្លែងនិងអប់រំ នៅលើបណ្តាញទំនាក់ទំនងសង្គម បានចេញមុខបកស្រាយដោយបណ្តាញការហួសចិត្តជាខ្លាំង បន្ទាប់ពីមានការចែករំលែកនិងចុះផ្សាយជុំវិញវីដេអូ ដែលខ្លួនត្រូវប៉ូលិសឃាត់ខ្លួននិងវាស់កំពស់។

ស្របដែលមានការចែករំលែក និងចុះផ្សាយបង្កការយល់ច្រឡំបែបនេះ សាមុីខ្លួនកញ្ញា ពេជ្រ សួគ៌លី បានបញ្ជាក់ថាសកម្មភាពនៅក្នុងវីដេអូដែលត្រូវប៉ូលិសចាប់វាស់កំពស់នោះ ពុំមែនជាការពិតទេ ពោលគឺវាគ្រាន់តែជាការសម្តែងក្នុងន័យអប់រំដែលនាងបានផលិតឡើងតាំងតែពីអំឡុងឆ្នាំ២០២៣ ។
សួគ៌លីបានិយាយបន្តថាការសម្តែងនៅក្នុងវីដេអូនោះនាងត្រូវបា នប៉ូលីសចាប់វាស់កំពស់និងនិយាយសម្តីឈ្លើយទៅកាន់ប៉ូលីសប៉ុន្តែស្រាប់មានសារព័ត៌មានមួ យបានកាត់យកវីដេអូហ្នឹងទៅបង្ហោះបន្តនៅក្នុងផេករបស់ខ្លួនថែមទាំងបញ្ចូលសម្លេងធ្វើឲ្យមហាជនមួយ ចំនួនដែលមិនដឹងរឿងមានការយល់ច្រឡំឈានដល់ការរិះគន់ជេប្រមាថនាងថែមទៀត។
កញ្ញា ពេជ្រ សួគ៌លី បានបន្តថា “ត្រឹមតែឃ្លIបខ្លីបន្តិចហ្នឹង ធ្វើឲ្យគេជេរប្រមាថខ្ញុំមិនតិចទេ..តាមពិតឃ្លីបខ្លីនេះ គឺដកស្រង់ចេញពីសាច់រឿងតែបន្តិចនេះទេដែលរឿងពេញមានរហូតដល់ទៅ ៩នាទី ដែលខ្ញុំសរសេរវាសំដៅលើការអប់រំដល់យុវវ័យដែលគិតផ្លូវខុសនិងរស់នៅក្នុងគ្រួសារដែលខ្វះភាពកក់ក្តៅ”។
កញ្ញា ពេជ្រ សួគ៌លី បានបញ្ជាក់ថា សាច់រឿងនេះខ្លួនសរសេរតាំងពីឆ្នាំ២០២៣ មកម្ល៉េះនិងថតកាលពីថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២៣ ដែរ។ ចំណែកឯប៉ូលិសនៅក្នុងឃ្លិបសាច់រឿងនេះ ក៏ពុំមែនជាប៉ូលិសពិតដែរ គាត់គឺជាក្រុមការងារថតសម្តែងតែប៉ុណ្ណោះ។ នាងចាត់ទុកថាការបង្ហោះផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតនេះ អាចធ្វើឲ្យមហាជនមានការយល់ច្រឡំនិងប៉ះពាល់កិត្តិយសនាង ដូច្នេះ ពេជ្រ សួគ៌លី ក៏បានស្នើឲ្យមុននឹងការចុះផ្សាយអ្វីមួយគួរពិនិត្យឲ្យច្បាស់សិនថារឿងពិតឬជាសម្តែង៕ អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?