ជីវិតកម្សាន្ដ
ប្រទេសអាស៊ីមួយទៀត ច្រានចោលកម្មវិធី MGI លែងមានរហូតតទៅ
កាលពីពេលថ្មីៗនេះ គេហទំព័រសម្រស់ Missosology បានចុះផ្សាយអត្ថបទមួយដែលផ្តល់ការប្រកាសជាផ្លូវការពីប្រធាន Miss Grand Indonesia គឺលោក Ivan Gunawan ។ ម្ចាស់កម្មសិទ្ធិរក្សាសិទ្ធិឥណ្ឌូនេស៊ីរូបនេះ បាននិយាយថា នឹងមិនមានការប្រលងបវរកញ្ញា Mega Bintang Indonesia នៅឆ្នាំ ២០២៥ ហើយនឹងមិនមានអាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់អន្តរជាតិណាមួយ (រួមទាំងអាជ្ញាប័ណ្ណ Miss Grand Indonesia)។
ការសម្រេចចិត្តបញ្ឈប់ការរៀបចំការប្រលងដើម្បីស្វែងរកតំណាងរបស់ឥណ្ឌូនេស៊ីសម្រាប់ Miss Grand ត្រូវបានគេពិចារណាយ៉ាងយកចិត្តទុកដាក់ ហើយមិនត្រូវបានសម្ពាធដោយកត្តាណាមួយឡើយ។ នៅពេលអនាគត Ivan Gunawan បានប្រកាសថា គាត់នឹងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់គាត់ ទៅវិស័យផ្សេងទៀត។
Ivan Gunawan គឺជាអ្នករចនាម៉ូដ និងជាអ្នកកម្សាន្តជនជាតិឥណ្ឌូនេស៊ី ដែលត្រូវបានតែងតាំងជានាយកថ្នាក់ជាតិនៃ Miss Grand Indonesia តាំងពីឆ្នាំ ២០២០។ ក្រោមការគ្រប់គ្រងរបស់លោក រាល់ឈុតសម្លៀកបំពាក់បេក្ខនារីឥណ្ឌូនេស៊ី ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅលើឆាកប្រកួត Miss Grand International ជាមួយនឹងចំណាត់ថ្នាក់លេខ ៣ (២០២០) , Top 10 (២០២១), លំដាប់រងលេខ២ (២០២២), លំដាប់រងលេខ (២០២៣)។ យ៉ាងណា រហូតមកដល់ពេលនេះ គ្មានតំណាងប្រទេសឥណ្ឌូនេស៊ីណាម្នាក់ទទួលបានមកុដ Miss Grand International នោះទេ ចាប់តាំងពីការទទួលជ័យជម្នះរបស់បវរកញ្ញា Ariska Putri Pertiwi ក្នុងឆ្នាំ ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកអ្នកគាំទ្រសម្រស់ជាច្រើនសុទ្ធតែដឹងហើយថា ប្រធាន Miss Grand Indonesia ធ្លាប់ស្និទ្ធស្នាលនឹងលោកណាវ៉ាត់ខ្លាំងកម្រិតណា។ ប៉ុន្តែ លោក Mega និងណាវ៉ាត់ មានជម្លោះក្នុងអំឡុងកិច្ចសហប្រតិបត្តិការ ដែលបង្ខំឲ្យបុគ្គលនេះសម្រេចចិត្តឈប់បញ្ជូនតំណាងប្រទេសឥណ្ឌូនេស៊ីទៅកាន់សង្វៀន Miss Grand ទៀតហើយ។
Miss Grand India ក៏បានប្រកាសភ្លាមថាខ្លួនបានបាត់បង់សិទ្ធិក្នុងការប្រកួត Miss Grand International។ បើទោះជាតំណាងប្រទេសឥណ្ឌា Rachel Gupta ទើបតែបានគ្រងមកុដសម្រាប់រដូវកាលឆ្នាំ ២០២៤ យោងតាមលោក Nawat Miss Grand India បានពន្យារពេលការបង់ប្រាក់ថ្លៃសួយសារ រំលោភកិច្ចសន្យា និងខ្វះការគាំទ្រ និងការផ្សព្វផ្សាយម៉ាក Miss Grand International៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីត ND ឥណ្ឌា ចោទ MGI ថាខ្វះភាពស្មោះត្រង់ បើចង់បង្កើនតម្លៃដូចបវរកញ្ញាចក្រវាល គួររៀនពី MU

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់