ជីវិតកម្សាន្ដ
សិល្បករ-សិល្បការិនីប្រមាណជា៤០០នាក់ចុះ ឈ្មោះចាក់វ៉ាក់សាំងការពារកូវីដ-១៩
ខណៈដែលមានសិល្បករ-សិល្បការិនីមួយ ចំនួនបានឆ្លងជំងឺកូវីដ-១៩និងខ្លះទៀតកំពុងរង់ចាំលទ្ធផលតេស្តសំណាកព្រមទាំងធ្វើចត្តាឡីស័ក១៤ថ្ងៃពេលនេះ មានតារាសិល្បៈប្រមាណ៤០០នាក់ចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាប់ប្រាប់ឲ្យដឹងមុននេះថា មកដល់ថ្ងៃនេះគឺមានសិល្បករ-សិល្បការិនីប្រមាណជា៤០០នាក់ហើយ បានចុះឈ្មោះចាក់វ៉ាក់សាំង។ លោកថាយើងខ្ញុំនឹងជូនកាលបរិច្ឆេតនៃការចាក់វ៉ាក់សាំងនៅដើមខែមេសាខាងមុខនេះ។

គិតមកត្រឹមរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ នេះគឺមានតារាសិល្បៈរបស់ខ្មែរផ្នែកចម្រៀងពិធីការិនីផលិតករដឹកនាំសម្តែង និងកំប្លែងដែលឆ្លងជំងឺកូវីដ-១៩មានចំនួនរហូតដល់១១នាក់ហើយ។ ចំណែកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត កំពុងតែបន្តធ្វើតេស្តដូច្នេះសូមកុំភ្លេច ៣កុំ ៣ការពារ។ នេះបើតាមការបញ្ជាក់ពីលោក ហេង ឡុង ។

សូមជម្រាបដែរថារហូតមកទល់ពេលនេះ មានតារាចម្រៀង ផលិតករ អ្នកដឹកនាំសម្តែង ពិធីការិនីរបស់ហង្សមាសប្រមាណ៧រូបមកហើយ ដែលឆ្លងជំងឺកូវីដ-១៩គិតត្រឹមថ្ងៃទី១២ ខែមីនាកន្លងមក ខណៈម្សិលមិញក៏រកឃើញតារាកំប្លែងCTNអ្នកនាង ស្រីអ៊ិត ឆ្លងកូវីដ-១៩ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ កែវ ច័ន្ទនិមល ៖ រឿងមួយចំនួនបើមិនធ្លាប់ឆ្លងកាត់ផ្ទាល់ គ្មានថ្ងៃយល់នោះឡើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ