Connect with us

ជីវិតកម្សាន្ដ

វាសនា តារា Kpop មិនដូចគ្នា ក្រុមជំនាន់ទី៤នេះ ទើបនឹងចេញចម្រៀងបានប៉ុន្មានខែ ក៏បំបែកក្រុមបាត់

បានផុស

នៅ

កាលពីថ្មីៗនេះ ផលិតកម្ម BY-U Entertainment បានប្រកាសអំពីការបំបែកក្រុម Beauty Box ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ក្រុមនារីនេះ ដើមឡើយមានសមាជិក៦នាក់ ហើយពួកគេបានបង្ហាញខ្លួននៅក្នុងវិស័យ K-Pop កាលពីឆ្នាំ២០២១ នៅក្រោមដំបូលផលិតកម្មតូចមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ក្រុម Beauty Box ទើបនឹងត្រឡប់មកវិញ ជាមួយនឹងសមាជិក៤នាក់ ចេញ Mini Album កាលពីខែមិថុនា ប៉ុន្មានខែកន្លងទៅនេះ។ ដោយឡែក ផលិតកម្មបានប្រកាសនៅថ្ងៃទី០២ ធ្នូ​ ថា Beauty Box មិនបន្ដសកម្មភាពក្រុមទៀតនោះទេ ដែលមានន័យថា បំបែកក្រុម ដើរផ្លូវរៀងៗខ្លួន។

នៅក្នុងនោះ គេក៏បានបញ្ជាក់ហេតុផលច្បាស់ៗថា គេបានសម្រេចចិត្តផ្ដាច់កុងត្រា ដោយសារតែសមាជិក៣នាក់ ក្នុងចំណោមនោះ ដែលមានដូចជា Gahyeon, Sori, និង Chaeun មិនចង់បន្ដសកម្មភាពក្នុងក្រុម តទៅទៀត ហើយក៏បានពិភាក្សារគ្នា ព្រមព្រៀងសម្រេចថា នឹងបំបែកក្រុមតែម្ដង ដែលដំណឹងនេះ ជាដំណឹងដ៏សោកសៅមួយរបស់អ្នកគាំទ្រ។

យ៉ាងណាមិញ  Via ដែលជាសមាជិកតែម្នាក់ ដែលសម្រេចចិត្តនៅតែបន្ដកុងត្រា ក៏នៅតែបន្ដជាសិល្បករនៅក្រោមផលិតកម្ម BY-U Entertainment ដ៏ដែល ហើយគេក៏មានគម្រោងនៅថ្ងៃអនាគត ដើម្បីបញ្ចេញសមិទ្ធផលសម្រាប់អ្នកគាំទ្រផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម