ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍កម្សាន្តនិងពិធីបុណ្យធំៗកំពុងស្ថិតក្នុងវិបត្តិ ក្រោយការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ
ការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗដោយមិនបានគ្រោងទុកកាលពីយប់ថ្ងៃអង្គារ ទី ០៣ ខែធ្នូរបស់លោក ប្រធានាធិបតី Yoon Suk-yeol ត្រូវបានគេរាយការណ៍ថា នាំឲ្យមានការលុបចោលពិធីបុណ្យធំៗរបស់ជាតិ និងព្រឹត្តិការណ៍នានាទូទាំងប្រទេសកូរ៉េខាងត្បូង។
បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញក៏ពិតមែន ប៉ុន្តែក្តីបារម្ភកំពុងកើនឡើងនៅក្នុងឧស្សាហកម្មកម្សាន្តជុំវិញស្ថានភាពមិនច្បាស់លាស់នៃការប្រគំតន្ត្រី និងព្រឹត្តិការណ៍ចុងឆ្នាំ។ មនុស្សជាច្រើនកំពុងហៅវាថា ជាវិបត្តិដ៏អាក្រក់បំផុតដែលវាយលុកវិស័យកម្សាន្តនៅចុងឆ្នាំ និងការចាប់ផ្តើមឆ្នាំថ្មី។
ព្រឹត្តិការណ៍នានាត្រូវបានលុបចោលទូទាំងប្រទេស
យោងតាមរបាយការណ៍ផ្តាច់មុខ ភ្នាក់ងារកម្សាន្តធំៗបានចាប់ផ្តើមជូនដំណឹងដល់សិល្បកររបស់ពួកគេឲ្យលុបចោលការបង្ហាញខ្លួនដែលធ្លាប់គ្រោងទុកចាប់ពីថ្ងៃទី ០៤ ខែធ្នូ។ សារសង្គ្រោះបន្ទាន់បានលើកឡើងពីបញ្ហាប្រឈមនៃការប្រារព្ធពិធីបុណ្យក្នុងស្រុក ឬព្រឹត្តិការណ៍នានាក្រោមច្បាប់អាជ្ញាសឹក។ អ្នកខាងក្នុងឧស្សាហកម្មម្នាក់បាននិយាយថា វាមិនអាចទៅរួចទេក្នុងការទស្សន៍ទាយអ្វីដែលអាចកើតឡើង ប្រសិនបើព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើងក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក ដោយសង្កត់ធ្ងន់លើការសម្រេចចិត្តលុបចោលកាលវិភាគទាំងអស់។ ព្រឹត្តិការណ៍ និងពិធីបុណ្យនានាដែលរៀបចំដោយរដ្ឋាភិបាលក្នុងតំបន់ក៏ត្រូវបានគេរំពឹងថានឹងត្រូវបិទផងដែរ។
ព្រឹត្តិការណ៍ឯកជនដែលមានហានិភ័យ
បញ្ហាធំជាងនេះ គឺនៅជាមួយព្រឹត្តិការណ៍ដែលរៀបចំដោយឯកជន ដូចជាការប្រគំតន្ត្រី ការជួបជុំអ្នកគាំទ្រ និងសកម្មភាពផ្សេងទៀតដែលគ្រោងដោយក្រុមហ៊ុនកម្សាន្ត។ អ្នកក្នុងឧស្សាហកម្មមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារមិនមានគំរូថ្មីៗដើម្បីណែនាំការឆ្លើយតបរបស់ពួកគេ ពោលគឺការប្រកាសច្បាប់អាជ្ញាសឹកចុងក្រោយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើតឡើងក្នុងឆ្នាំ ១៩៨០ ។ ជាមួយគ្នានោះទៀតដែរ តំណាងក្រុមហ៊ុនកម្សាន្តមួយបានធ្វើអត្ថាធិប្បាយថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងពេលជាក់ស្តែង។ នេះជាវិបត្តិមិនធ្លាប់មានសម្រាប់គ្រប់គ្នាបើទោះជាច្បាប់អាជ្ញាសឹកត្រូវដកចេញវិញក៏ដោយ។
មិនត្រឹមតែប៉ុណ្ណឹងទេ ទីភ្នាក់ងារកម្សាន្តធំៗត្រូវបានគេរាយការណ៍ថា កំពុងប្រតិបត្តិការក្រុមឆ្លើយតបគ្រាអាសន្ន ដើម្បីរុករកស្ថានភាពនេះ ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្ម។ ស្ថានភាពនៃការសម្តែងនៅចុងឆ្នាំ និងសកម្មភាពនាពេលខាងមុខនៅតែមិនប្រាកដប្រជា នៅពេលដែលក្រុមហ៊ុនកំពុងប្រជែងគ្នាដើម្បីវាយតម្លៃ និងឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងកើតឡើង។
យ៉ាងណាមិញ សកម្មភាពកម្សាន្តជាច្រើនបានវិលមកធម្មតាវិញហើយ។ Osen បានបញ្ជាក់ថា ការប្រគំតន្ត្រីរបស់តារាចម្រៀង YOASOBI នៅប្រទេសកូរ៉េ ដែលគ្រោងធ្វើនៅថ្ងៃទី ៧ដល់ថ្ងៃទី ៨ ខែធ្នូ នៅតែប្រព្រឹត្តទៅដូចការគ្រោងទុក ហើយគ្មានអ្វីប្រែប្រួលឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ