Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងកូរ៉េខាងត្បូង២រូប មរណភាពក្នុងខែតែមួយ និងមានអាយុខ្ទង់៣០ដូចគ្នា

បានផុស

នៅ

យោងតាមរបាយការណ៍ផ្តាច់មុខដោយប្រព័ន្ធផ្សព្វផ្សាយ Xports News​​ បានឲ្យដឹងថា Song Jae Rim ត្រូវបានគេប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ក្នុងអាយុ ៣៩ឆ្នាំ។ រំលងមិនបានមួយខែស្រួលផង ស្រាប់តែទទួលដំណឹងមួយទៀតថា តារាសម្តែង Park Min-jae ត្រូវគេប្រទះឃើញស្លាប់ដោយសារគាំងបេះដូងភ្លាមៗកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ក្នុងអាយុ៣២ឆ្នាំ នៅពេលដែលលោកកំពុងស្ថិតនៅឯប្រទេសចិន។

មរណភាពរបស់ Song Jae-rim បានបន្សល់ទុកសំបុត្រ​អត្តឃាត​២​ទំព័រ​នៅ​កន្លែង​កើតហេតុ។ នៅពេលនោះ មានសេចក្តីរាយការណ៍ថា មិត្តភ័ក្តិដែលណាត់ជួបអាហារថ្ងៃត្រង់បានទៅលេងផ្ទះរបស់លោក​ ប៉ុន្តែបែរជាប្រទះឃើញដេកស្លាប់ ទើបរាយការណ៍ទៅប៉ូលិសភ្លាមៗ។ ក្រោយមក សពរបស់តារាប្រុស ​ត្រូវ​​គេ​រៀបចំ​ធ្វើ​ជា​លក្ខណៈ​ឯកជន​តាម​សំណូមពរ​របស់​គ្រួសារ​សព។

ក្នុងស្ថានភាពដែលភាពច្របូកច្របល់និងមិនទាន់រលត់ ដំណឹងមរណភាពរបស់តារាសម្តែង Park Min-jae កាន់តែតក់ស្លុតទ្វេរមុន ហើយឧស្សាហកម្មកម្សាន្តកូរ៉េក៏ធ្លាក់ចូលទៅក្នុងភាពសោកសៅម្តងទៀត ដោយមិនបានត្រៀមចិត្តរួចរាល់។ ដោយសារតែមរណភាពរបស់លោក គឺជាការរំឮកយ៉ាងច្បាស់ពីភាពមិនអាចទាយទុកជាមុនបាននៃជីវិតនិងភាពផុយស្រួយនៃសុខភាព។

យោងតាមរបាយការណ៍របស់សារព័ត៌មានដដែល Park Min-jae បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ នៅក្នុងប្រទេសចិន។ តាមរយៈគណនីរបស់តារាសម្ដែងប្រុសដែលកាន់ដោយបងប្រុស Park Min-jae បានបង្ហោះសារដ៏សោកសៅ ដោយសរសេរថា «ប្អូនប្រុសជាទីស្រលាញ់ សូមសម្រាកឲ្យបានសុខស្រួលហើយ សង្ឃឹមថានឹងមានមនុស្សដែលចងចាំប្អូនជារៀងរហូត»។​ ផ្ទះ​បុណ្យសព​ត្រូវ​បាន​គេ​រៀបចំ​នៅ​បន្ទប់​ទី៩ នៃ​សាល​ពិធីបុណ្យសព​របស់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល។

ដ្បិតថាយ៉ាងនេះក្ដី ទទួល​មរណភាព​ភ្លាមៗ​របស់​តារាសម្ដែងប្រុសទាំង២ដួងប្រចាំប្រទេសកូរ៉េខាងត្បូង​ បាន​ធ្វើ​ឲ្យ​វិស័យ​សិល្បៈ និង​អ្នក​គាំទ្រ​របស់​ពួកគេភ្ញាក់ផ្អើល​ និងមានការសោកស្ដាយជាពន់ពេក។ អ្វីដែលកាន់តែសោកសៅបំផុតនោះគឺតារាប្រុសកើតនៅឆ្នាំ ១៩៨៥ Song Jae-rim មាន​សកម្មភាព​សម្ដែង​និង​សិល្បៈ​ប្រហែល​មួយ​ទសវត្សរ៍​ក្នុង​ពិភព showbiz កូរ៉េ ជាមួយនឹងចរិតរួសរាយរាក់ទាក់ មានប្រជាប្រិយភាពពីសំណាក់អ្នកសិល្បៈល្បីៗជាច្រើន។

ដោយឡែក ងាកមកកាន់តារាប្រុស Park Min-jae ថ្វីដ្បិតតែអាជីពសម្ដែងមានរយៈពេលខ្លីពិតមែន ប៉ុន្តែលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងរឿងភាគល្បីៗមួយចំនួន។ ការសម្តែងរបស់លោកនៅក្នុង Little Women (២០២២), True to Love (២០២៣) និង The Korea-Khitan War (២០២៣) បង្ហាញពីទេពកោសល្យនិងភាពប៉ិនប្រសប់របស់គាត់ក្នុងនាមជាតារាសម្តែង។ តួនាទីចុងក្រោយរបស់គាត់គឺនៅក្នុងរឿង Web Drama Snap and Spark ដែលពង្រឹងឋានៈរបស់គាត់ជាតារាដែលកំពុងរះក្នុងឧស្សាហកម្មនេះ៕

តារាសម្ដែង Song Jae Rim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង Park Min-jae

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រឹត្តិការណ៍កម្សាន្តនិងពិធីបុណ្យធំៗកំពុងស្ថិតក្នុងវិបត្តិ ក្រោយការប្រកា​សច្បាប់អាជ្ញាសឹកភ្លាមៗ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម